ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
ភ្នំពេញ៖ ក្រោយពីទទួលបានរបាយការណ៍ជាបន្តបន្ទាប់ពីក្រសួង ស្ថាប័ន លេីការងារ ការពិនិត្យឡេីងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណ:បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងជាច្រេីន ដើម្បីបន្តការងារឆ្ពោះទៅកាន់ការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តរបស់ក្រសួង ស្ថាប័ន រួមទាំងអង្គភាពពាក់ព័ន្ធ។
ដេីម្បីជំរុញការរៀបចំការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោយមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសលេីកកម្ពស់ប្រសិទ្ធភាពការងារនៃ គ.វ.រ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នៅថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៤។
អង្គប្រជុំបានពិគ្រោះ ពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងផ្តល់ជាធាតុចូលសំខាន់ជាច្រើន ក្នុងគោលដៅធ្វេីយ៉ាងណារៀបចំនូវសេចក្តីព្រាងមួយដែលសំដៅដល់ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដែលមានគោលការណ៍ជារួម ពោលគឺធ្វេីយ៉ាងណាឱ្យរចនាសម្ព័ន្ធនីមួយៗមានសង្គតិភាព និងជាឯកសណ្ឋានមួយព្រមៗគ្នា ៕