**ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី**យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ក្នុងស្រុកសេសាន**ប្រធានាធិបតី​អាល្លឺម៉ង់ ​ត្រៀម​អនុម័ត​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់**លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសបដិសេធ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់ក្រុមឧទ្ទាម VOD Khmers**អ៊ីស្រាអែល​បន្ត​វាយឆ្មក់​នៅ​ជាយក្រុង​បេរូត ខណៈលីបង់​អំពាវនាវ​ឱ្យ​ការពារ​បេតិកភណ្ឌ​វប្បធម៌**រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន**ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-ថៃ**អ.ដ.ក. ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ**ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល សម្រាប់ថ្ងៃទី៨ វិច្ឆិកានេះ**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin**អេស្ប៉ាញ បញ្ចេញកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនូវតំបន់រងគ្រោះដោយទឹកជំនន់**ពន្ធគយដ៏ធំរបស់អាមេរិក លើប្រទេសចិនអាចនឹងមានផលប៉ះពាល់ លើប្រទេសអូស្ត្រាលី**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!

នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន

គុនមីង៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Aung Hlaing នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅទីក្រុងគុនមីង ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជំនួបនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្រមួយរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះកំពុងជួបប្រទះវិបត្តិសង្រ្គាមស៊ីវិល។

លោកស្រី Paetongtarn បានបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាការសន្ទនាឯកជន ដោយលោកស្រីបានសម្តែងនូវសុច្ឆន្ទៈរបស់ថៃ ក្នុងការជួយស្តារសន្តិភាពនៅមីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានប៉ះពាល់ដល់ប្រទេសថៃ ដោយសារតែព្រំដែនរួមគ្នាដ៏វែង និងការរំខានដល់ពាណិជ្ជកម្មតាមព្រំដែន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុន លោកស្រី Paetongtarn បានអំពាវនាវឱ្យមានការចូលរួមកាន់តែខ្លាំងជាមួយមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងបានបង្ហាញការគាំទ្រចំពោះការបោះឆ្នោតដែលបានស្នើឡើងដោយរបបយោធា។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះ ត្រូវបានគេរិះគន់ថា ជាការបោកប្រាស់ និងមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។

គួរបញ្ជាក់ថា ការទៅចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ នៅទីក្រុងគុនមីង ប្រទេសចិននេះ វាមានសារៈសំខាន់សម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែបញ្ហានយោបាយ និងសង្រ្គាមស៊ីវិលនៅក្នុងប្រទេស។ ការធ្វើដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំរូបនេះ ភាគច្រើនគឺទៅកាន់ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់មីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង