**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច**ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “ ឆ្នាំ២០២៤-២០២៨**រដ្ឋមន្ត្រីក្រសួងធនធានទឹក លើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកផែនការវិនិយោគលើវិស័យធនធានទឹកនៅកម្ពុជា**ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក**ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី**យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ក្នុងស្រុកសេសាន**ប្រធានាធិបតី​អាល្លឺម៉ង់ ​ត្រៀម​អនុម័ត​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់**លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសបដិសេធ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់ក្រុមឧទ្ទាម VOD Khmers

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន

កាលីហ្វ័រញ៉ា៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ កំពុងឆាបឆេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
សេវាអាកាសធាតុជាតិ បានចេញការព្រមាន «ទង់ក្រហម» ដែលជាកម្រិតព្រមានខ្ពស់បំផុត ដោយបញ្ជាក់ថា ស្ថានភាពនេះមានគ្រោះថ្នាក់ខ្លាំង។

ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ វាបានលេបត្របាក់ផ្ទៃដីជាង ១៤,០០០ ហិចតា នៅក្នុងខោនធី Ventura ភាគពាយព្យនៃទីក្រុង Los Angeles។ អ្នកពន្លត់អគ្គីភ័យជាង ៨០០នាក់ កំពុងតែប្រឹងប្រែងពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានបញ្ជាឱ្យមនុស្សជាង ១០,០០០នាក់ ជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ ភ្លើងឆេះព្រៃនេះ បានបំផ្លាញផ្ទះសម្បែង និងគំរាមកំហែងដល់អគារជាច្រើនទៀត។ សាលារៀននៅក្នុងតំបន់ ត្រូវបានបិទរហូតដល់ថ្ងៃសុក្រ។

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី Southern California Edison បានសម្រេចបិទភ្លើង ដល់អតិថិជនមួយចំនួននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆេះព្រៃ។ ភ្លើងឆេះព្រៃនេះ គឺជាផ្នែកមួយនៃរដូវភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក។ ឆ្នាំនេះ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដី ច្រើនជាង ៨លានហិចតា នៅទូទាំងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង