**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច**ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “ ឆ្នាំ២០២៤-២០២៨**រដ្ឋមន្ត្រីក្រសួងធនធានទឹក លើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកផែនការវិនិយោគលើវិស័យធនធានទឹកនៅកម្ពុជា

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនទាន់ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឡើយទេ ប៉ុន្តែអ្នកទាំងពីរទំនងជានឹងនិយាយ នៅពេលខាងមុខឆាប់ៗនេះខណៈដែល លោក Putin បាន​និយាយ​មុន​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​និយាយ​ជាមួយ​លោក Trumpដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ NBC News កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកបាននិយាយជាមួយ មេដឹកនាំពិភពលោក ចំនួន៧០នាក់ចាប់ តាំងពីជ័យជម្នះការបោះឆ្នោតរបស់គាត់ ប៉ុន្តែលោក Putin មិនស្ថិតក្នុង ចំណោមពួកគេទេ ហើយទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ខ្ញុំ​គិត​ថា​យើង​នឹង​និយាយក្នុងពេលឆាប់បំផុតខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នៃក្លឹបពិភាក្សាអន្តរជាតិ Valdai នៅទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប្រហែលមួយម៉ោង មុននេះ លោក Putin បានអបអរសាទរ ចំពោះជ័យជម្នះរបស់លោក Trump ហើយបាននិយាយថា លោកបើកចំហ សម្រាប់ការហៅទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតដោយក្នុងនោះ លោក Putin ក៏បាន​បន្ថែមដែរ​ថា​នឹង​មិនស្ថិត​នៅលើ​ខ្ញុំ​ដើម្បី​ហៅ​ទូរស័ព្ទជាមួយគាត់​ដោយ​ខ្លួន​ឯង​នោះ​ទេ។

គួរឲ្យដឹងដែរថាពេញមួយយុទ្ធនាការ របស់គាត់ លោក Trump បានសន្យាថានឹងបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែនយ៉ាង ឆាប់រហ័ស ប្រសិនបើជាប់ឆ្នោត ហើយបាននិយាយថា លោកនឹងពិភាក្សា ជាមួយទាំងលោក Putin និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ដើម្បីសម្រេចបាននូវគោលដៅនេះ។

លោក Trump បានផ្តល់ព័ត៌មានលម្អិតបន្ថែមមួយចំនួន ហើយទីក្រុងមូស្គូបានឆ្លើយតបយ៉ាងប្រយ័ត្នប្រយែង ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា លោកមិន គិតថាមានដាវវេទមន្ត ដែលអាចបញ្ឈប់ការ ប្រយុទ្ធគ្នាត្រឹមពេល វេលាមួយយប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង