**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់

ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម ដែលមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” (t.me/MILSelfLearningBot) ដែលត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកស្រី Sabina Casagrande នាយកប្រចាំតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ របស់អង្គការ DW Akademie ព្រមទាំងសហការី លោកនាយក លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរចំពោះសមិទ្ធិផលថ្មី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” នេះ ដោយ មានប្រសាសន៍ថា នេះជាសមិទ្ធិផលដ៏សំខាន់មួយដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ ប្រព័ន្ធផ្ញើសារនេះក៏បានផ្តោតគោលដៅសំខាន់ទៅលើក្មេងស្រី និងក្រុមងាយរងគ្រោះ។

លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ត្រូវបានអភិវឌ្ឍឡើងដើម្បីលើកកម្ពស់ការយល់ដឹង ជំនួយដល់គ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា បង្កើតបរិយាកាសឌីជីថលនៅក្នុងថ្នាក់រៀន ជំរុញកម្មវិធីស្វ័យសិក្សាដែលជួយសិស្ស និស្សិត សិក្សាស្រាវជ្រាវដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជំរុញការអប់រំបែបឌីជីថល ព្រមទាំងជួយកសាងជំនាញភាពជាពលរដ្ឋឌីជីថល។ កម្មវិធីនេះក៏បានផ្តោតគោលដៅជាពិសេសចំពោះក្មេងស្រី និងក្រុមសហគមន៍ដែលងាយរងគ្រោះផងដែរ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ DW Akademie ដែលបាន សហការគាំទ្រដល់នាយកដ្ឋានបរិវត្តកម្មឌីជីថលអស់រយៈពេលប្រមាណជិត១០ឆ្នាំកន្លងមកនេះ ក្នុងការលើកកម្ពស់ការអប់រំអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ សូមអរគុណក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ដែលបានឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធផ្ញើសារ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” រហូតលេចរូបរាងឡើងនាថ្ងៃនេះ ព្រមទាំងបានលើកទឹកចិត្ត និងបន្តគាំទ្រដល់អង្គការ DW Akademie និងក្រសួង BMZ បន្តធ្វើជាដៃគូសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជាជាបន្តទៀត។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១. ដាក់បញ្ចូលកម្មវិធី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” កម្មវិធីសិក្សានៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់
២. ប្រើប្រាស់កម្មវិធី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងទាញយកជាប្រយោជន៍សម្រាប់ការរៀន និងបង្រៀនឱ្យអស់ពីលទ្ធភាព
៣. សហការយ៉ាងពេញទំហឹងជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
៤. បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីដើរឱ្យទាន់ដំណើរវិវត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម មានមាតិកាជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា ខ្លឹមសារមេរៀនចំនួន១០ សទ្ទានុក្រម សំណួរចម្លើយ លំហាត់វាស់ស្ទង់សមត្ថភាព គន្លឹះសំខាន់ៗ រូបភាព វីដេអូ តំណភ្ជាប់ឯកសារ ពិសេសគឺក្រុមពិភាក្សា។ តាមរយៈប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម អ្នកប្រើប្រាស់អាចធ្វើការស្រាវជ្រាវ និងស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អត្ថបទដែលជាប់ទាក់ទង