**ក.ប.ប. រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ នៃខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត**សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro**គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាឯករាជ្យជាតិ**អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំកម្មវិធី រត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ

ភ្នំពេញ៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ញ៉ែប សុភាព រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូនៃក្រសួង ស.អ.យ. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាការងារតាមការស្នេីសុំរបស់លោកស្រី Najat Maalla M’jid តំណាងពិសេសនៃអគ្គលេខាធិការទទួលបន្ទុកអំពេីហិង្សាលេីកុមារនៃអង្គការសហប្រជាជាតិ។

ការពិភាក្សានេះលោកជំទាវ ញ៉ែប សុភាព និងប្រតិភូកម្ពុជា ក៏បានចែករំលែកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ និងឆ្លេីយតបចំពោះអំពេីហិង្សាលេីកុមារ ក្នុងនាមជាប្រទេសដៃគូសកលដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ តាមរយ:ការពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារ កុមារ។ ជាការឆ្លេីយតប លោកស្រី Najat បានកោតសរសេីរនូវកិច្ចខិតខំប្រឹងរបស់កម្ពុជាក្នុងកម្រិតប្រទេស តំបន់ និងកម្រិតសកល ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ ព្រមជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ជំហរក្នុងការបន្តជួយគាំទ្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ ផែនការសកម្មភាព ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ សំដៅសម្រេចបានស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០។

ក្នុងថ្ងៃជាមួយគ្នានេះ ប្រតិភូកម្ពុជាបានចូលរួមកម្មវិធី Satellite Event ដែលជាព្រឹត្តិការណ៍ អមសន្និសីទថ្នាក់រដ្ឋមន្ត្រីលេីកទី១ ស្តីពីការបញ្ចប់អំពេីហិង្សាលេីកុមារ ដែលត្រូវបានរៀបចំនៅសណ្ឋាគារ Hilton និង សាល សន្និសីទ Agora conference , Bogota ប្រទេសកូឡុំប៊ី ដែលកម្មវិធីនេះ រៀបចំដោយបណ្តាទីភ្នាក់ងារ អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលធ្វេីការងារទាក់ទងនឹងកិច្ចការពារកុមារ ការថែទាំជំនួស ជាពិសេសកិច្ចការពារកុមារពីអំពេីហិង្សា លេីកុមារ និងការរំលោភបំពានផ្សេងៗមកលេីកុមារ។

កម្មវិធី Satellite Event នេះ សម្រាប់ប្រតិភូកម្ពុជា បានចួលរួមធ្វេីជាវាគ្មិន រួមមាន៖
១.លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ចែករំលែកបទពិសោធន៍ពាក់ព័ន្ធ ការកសាង គោលនបាយ និងយុទ្ធសាស្ត្រការទៅរៀនប្រកបដោយសុវត្ថិភាពតាមរយ:សាលារៀនមួយជាតំបន់សុវត្ថិភាព ។
២.លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងស.អ.យ. ចែករំលែកមេរៀនបទពិសោធន៍ និងការអនុវត្តល្អរបស់កម្ពុជា ក្នុងការលេីកកម្ពស់ការថែទាំជំនួសចំពោះកុមារ ដោយបញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងសកលលោក ដេីម្បីបញ្ចប់អំពេីហិង្សាលេីកុមារ។

ក្រៅពីចូលរួមជាវាគ្មិន ប្រតិភូកម្ពុជា បានចូលរួមស្តាប់ការចែករំលែកក្នុងកម្មវិធី Satellite Event ផ្សេងទៀត តាមប្រធានបទដូចជា ការបញ្ចប់ការដាក់ទណ្ឌកម្មលេីរាងកាយចំពោះកុមារ ដែលរៀបចំដោយអង្គការ ChildFund Aliance អង្គការ Save the Children និងអង្គការ WHO ជាដេីម៕

អត្ថបទដែលជាប់ទាក់ទង