**អភិបាលខេត្តសៀមរាប ស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក**អាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំង ក្នុងវិស័យថាមពល**ក.ប.ប. រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ នៃខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្ត**សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro**គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាឯករាជ្យជាតិ**អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំកម្មវិធី រត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤

យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ

វ៉ាស៊ីនតោន៖ យោងតាមយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱញយដឹងថា យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ ជាសារព្រមានទៅកាន់អ៉ីរ៉ង់។

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១ ខែវិច្ឆិកាថាខ្លួនកំពុងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល និងនាវាពិឃាដបន្ថែមទៅកាន់ តំបន់មជ្ឈិមបូព៌ា។ «បើអ៉ីរ៉ង់ និងបក្ខពួក ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសនេះដើម្បីវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹង ចាត់វិធានាការចាំបាច់នានាដើម្បីការពារមនុស្សរបស់យើង»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ដោយមិនបានបញ្ជាក់ពីចំនួនយន្ដហោះចម្បាំង F-15 ដែលទៅដល់មជ្ឈិមបូព៌ា នោះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយកំណត់គោលដៅលើទីតាំងយោធាមួយចំនួន និងបានសម្លាប់ទាហានអ៉ីរ៉ង់យ៉ាងហោច ៤នាក់។ ការវាយប្រហារនេះត្រូវបានអ៉ីស្រាអែលអះអាងថាជាការសងសឹកទៅនឹងអ៉ីរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៉ីរ៉ង់បានព្រមានថាខ្លួននឹងសងសឹកអ៉ីស្រាអែល វិញ៕

អត្ថបទដែលជាប់ទាក់ទង