ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី
ភ្នំពេញ៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការទំនាក់ទំនងទ្វេភាគី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងសាធារណរដ្ឋតួកគី នាពេលខាងមុខនេះ ។