**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨

ថ្ងៃទី៧ខែវិច្ឆិកា លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨នៅទីក្រុងKunming និងមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមនិងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
លោកLi Qiangបានលើកឡើងថា ពិភពលោកបច្ចុប្បន្នបានឈានចូលសម័យកាលថ្មីនៃបម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេសចិននិងបណ្តាប្រទេសទន្លេមេគង្គគឺជាសហគមន៍រួមវាសនាដ៏ស្អិតល្មួតដូចគ្រួសារតែមួយ គួររួបរួមនិងសហការគ្នាយ៉ាងជិតស្និទ្ធ បំពេញបន្ថែមគ្នាខាងឧត្តមភាពផ្នែកសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យនិងរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់និងពិភពលោក។
លោកLi Qiangបានលើកឡើងសំណើ៤ចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ទីមួយ ប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការបើកចំហទៅវិញទៅមកប្រកបដោយកម្រិតកាន់តែខ្ពស់និងទ្រង់ទ្រាយកាន់តែធំ។ ទីពីរ រំលេចពីតួនាទីណែនាំការច្នៃប្រឌិតថ្មី គាំទ្រនិងធានាឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីមានភាពកាន់តែស៊ីជម្រៅនិងរឹងមាំជាបន្តបន្ទាប់។ទី៣ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងការរួមបញ្ចូលគ្នានិងការតភ្ជាប់គ្នា និងពន្លឿនដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ទីបួន ធ្វើឱ្យកាន់តែជិតស្និតនូវការប្រាស្រ័យទាក់ទងនិងសហការគ្នា និងបង្កបរិយាកាសសហប្រតិបត្តិការដ៏ល្អប្រសើរដែលប្រកបដោយបរិយាបន្ននិងជំរុញគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តឯកសារសមិទ្ធផលដូចជា《សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គលើកទី៨》និង《យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្នាំ២០៣០ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ》ជាដើម៕

អត្ថបទដែលជាប់ទាក់ទង