**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង****សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ**គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**ក្រសួងការងារ ប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកឋិនសាមគ្គីរបស់ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ**អភិបាលខេត្តសៀមរាប ស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក**អាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំង ក្នុងវិស័យថាមពល

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែល​បាន​ពលីជីវិត​ ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ – ៩វិច្ឆិកា ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសន្ទរកថា ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៧១ឆ្នាំ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា ។ តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណ និងគុណភាព នឹងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅ​ក្នុង​ឱកាសនេះ​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បន្ទាប់មកបានអញ្ជើញទៅដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិត​នៅ​ភូមិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង