សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១៥នាក់ ស្ត្រី ៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- មតិសំណេះសំណាល និងបើកកិច្ចប្រជុំ (ប្រធានអង្គប្រជុំ)
២- ការរាយការណ៍អំពីការសាងសង់អគារមត្តេយ្យសិក្សា (ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍)
៤- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ
៥- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ (ប្រធានអង្គប្រជុំ)
ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក គណៈកម្មាធិការសាខាខេត្ត សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាន នូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាក្រុង ចុះពិនិត្យទីតាំងគ្រោងសាងសង់មត្តេយ្យសិក្សា នៅសាលាបឋមសិក្សារោងដំរី ស្ថិតនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង៕