**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ភ្នំពេញ៖ នៅសល់រយះពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នឹងចាប់ផ្តេីមតាមប្រពៃណីទំនៀមទំលាប់ជាតិនៅមុខព្រះបរមរាជវាំងតាមដងទន្លេសាបចាប់ពីថ្ងៃទី១៤ដល់១៦ វិច្ឆិកា ខាងមុខនេះ។

ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្វពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។

ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨វិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើមនិងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យនិងការគិតគូពីអនាម័យបរិស្ថាន។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំនេះ ទាំងខាងក្នុងនិងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន សន្តិសុខសុវត្ថិភាព១០០% ជូនព្រះមហាក្សត្រ, ថ្នាក់ដឹកនាំជានើខ្ពស់របស់ជាតិ និងប្រជាពលរដ្ឋដែលចូលមកដើរលែងកំសាន្តហើយនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឯកឧត្តមអភិបាលរាជធានី និងចុះទៅពិនិត្យទីតាំង ទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងអោយបានខ្លាំងក្លា។

ឯកឧត្តម ឃួង ស្រេង ក៏លើកឡើងទៀតថា ទាំងកងកម្លាំង និងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី និងធានា បាននូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ ដែលមានដូចជា៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់,អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី, អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ,អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ, អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។

ក្នុងនោះរឿងកំប្លោកនៅទន្លេសាប ខាងអាជ្ញាធរខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រួមសហការជាមួយសាលារាជធានី ទប់ស្កាត់កុំឱ្យអណ្ដែតមកដល់មុខព្រះបរមរាជវាំងពេលអុំទូកចាំម៉ោង១១យប់ចប់ពិធីបណ្ដែតប្រទីបអស់សិនចាំប្រលែងឱ្យមក។

គួរបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំងចំនួន ៣៤៦គ្រឿង ក្នុងនោះមានទូកអុំចំនួន ១៧០គ្រឿង ទូកចែវចំនួន ៤៥គ្រឿង (ទូកចែវនារី ០១គ្រឿង) ទូកខ្នាតអន្តរជាតិចំនួន ១៣១គ្រឿង (ទូកខ្នាតអន្តរជាតិនារី ០៣គ្រឿង។ ចំណុះទូក ចំនួន ២១,៩៤៦នាក់ ចំណុះបុរសចំនួន ១៧,៤៦៩នាក់ (បម្រុង ៤,២៦៩នាក់) ចំណុះនារីចំនួន ១០៦នាក់ (បម្រុង ១០២នាក់)។ចំណែកទីតាំងស្នាក់នៅរបស់កីគឡាករអុំទូក មាន២ទីតាំង៖ ទី១. ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វារ) និងទី២. ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យចំនួន ៣៥ប្រទីប ៕

អត្ថបទដែលជាប់ទាក់ទង