**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ លើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ

ភ្នំពេញ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ។

គោលបំណងនៃការប្រជុំគឺដើម្បី (១) បង្ហាញពីសមិទ្ធផលដែលបានអនុវត្តក្នុងឆ្នាំ ២០២៤ (២) ពិភាក្សាពីបញ្ហាប្រឈមដែលបានជួបប្រទះនៅតាមមន្ទីរពេទ្យនានា និងពិភាក្សាពីសកម្មភាពដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ។

ក្នុងនោះដែរ លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានធ្វើបទបង្ហាញពីគោលនយោបាយជាតិនៃការថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មបនិងធ្វើបច្ចុប្បន្នភាពគោលនយោបាយពីឆ្នាំ២០០៣ ឱ្យស្របតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក ដោយផ្តោតលើ (១) ការអប់រំ (២) ភាពជាអ្នកដឹកនាំ (៣) ធនធានពលកម្មគិលានុបដ្ឋាក និងឆ្មប និង (៤) ការផ្តល់សេវា។

នៅចុងបញ្ចប់ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់អនុសាសន៍សម្រាប់ក្រុមការងារពង្រឹងការងារបន្ថែមទៀត (១) រៀបចំលំអិតការងារ (Job Description) តាមតួនាទី និងភារកិច្ច (២) ពិនិត្យមើលធនធានមនុស្សឱ្យស្របការលម្អិតការងារ (៣) មានជនបង្គោលនៅតាមផ្នែកនីំមួយៗ (៤) ការវាយតម្លៃសូចនករផ្អែកលើការងារ (៥) មានការបណ្តុះបណ្តាលបន្តសម្រាប់គិលានុបដ្ឋាក និងឆ្មប។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការក៏លើកទឹកចិត្ត បង្កើតកិច្ចសហប្រតិបត្តិការណ៍គ្នារវាងការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាកកម្ពុជា គណៈឆ្មបកម្ពុជា សមាគមគិលានុបដ្ឋាកកម្ពុជា និងសមាគមឆ្មបកម្ពុជា ដើម្បីចូលរួមក្នុងសន្និបាតសុខាភិបាលឆ្នាំ២០២៥ ខាងមុខ ព្រមទាំងរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់ការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាកជាតិកម្ពុជា គណៈឆ្មបជាតិកម្ពុជា សមាគមគិលានុបដ្ឋាកជាតិកម្ពុជា និងសមាគមឆ្មបជាតិកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ការិយាល័យគិលានុបដ្ឋាកនិងឆ្មប តំណាងមន្ទីរពេទ្យជាតិ ប្រធានថែទាំមន្ទីរពេទ្យខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពត គណៈគិលានុបដ្ឋាកកម្ពុជា និងសមាគមឆ្មបជាតិកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង