**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

បណ្ឌិត យង់ ពៅ៖ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច


ភ្នំពេញ៖ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសត្រៀមខ្លួនធ្វើការងារជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។

បើគេពិនិត្យលើស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៧ ដែលបានកំណត់គោលនយោបាយការបរទេស ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តថ្មី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិ និងការថែរក្សាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលពុំមានប្រធានបទធ្វើឱ្យទំនាក់ទំនងនេះល្អក់កករ ដោយទំហំពាណិជ្ជកម្ម ពិសេសការបញ្ជាទិញពីសហរដ្ឋអាម៉េរិកនៅតែរក្សាបានក្នុងកម្រិតល្អប្រសើរមួយ។

ទំនាក់ទំនងពាណិជ្ជកម្មនេះ គឺជាផ្នែកមួយ ដែលបង្ហាញអំពីការចូលរួមចំណែករបស់សហរដ្ឋអាម៉េរិកនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅក្នុងអាណត្តិកន្លងទៅរបស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ពុំមានសញ្ញាណណាមួយដែលឈានទៅដល់ការធ្លាក់ចុះនៃកម្រិតទំនាក់ទំនងផងដែរ។ ដូច្នេះ នៅក្នុងរដ្ឋបាលដឹកនាំថ្មី របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧នេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ទំនងជានឹងបន្តប្រក្រតីភាពនិងអាចមានលទ្ធភាពប្រសើរឡើងជាងមុនផង ដែរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋានដែលមានស្រាប់ ព្រោះលោក ដូណាល់ ត្រាំ ក៏នឹងនៅតែបន្តរក្សាគោលជំហរគាំពារនិយមរបស់ខ្លួន។

តាមរយៈនេះ លោក ដូណាល់ ត្រាំ នឹងកែសម្រួលតួនាទីនយោបាយការបរទេសសហរដ្ឋអាម៉េរិកនៅលើពិភពលោក ដោយងាកទៅពង្រឹងនយោបាយ ក្នុងស្រុក និងគិតគូរទៅលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកជាចម្បង ជាជាងការពង្រីកលទ្ធភាពធ្វើសង្គ្រាមនៅឯក្រៅប្រទេសច្រើនដូចរដ្ឋបាលមុន។

សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងព្យាយាមបញ្ចប់បញ្ហានៅខាងក្រៅដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនជាដើម ហើយងាកទៅពង្រឹងកិច្ចការខាងក្នុងវិញ។ ហេតុនេះ សម្រាប់ប្រទេសកម្ពុជា មិនមែនជាប្រធានបទដែលជះឥទ្ធិពលធំធេងទៅដល់សណ្ដាប់ធ្នាប់ពិភពលោក ទំនងជាងនឹងមិនមានការប្រែប្រួលធំធេងនោះទេ ហើយកម្ពុជាអាចព្យាយាមជំរុញទំនាក់ទំនងល្អប្រសើរបន្ថែមទៅទៀតផងដែរ។

ទោះជាយ៉ាងណា សម្រាប់ប្រទេសកម្ពុជា នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច មិនមែនតែជាមួយសហរដ្ឋអាម៉េរិកតែមួយនោះទេ។ កម្ពុជាត្រូវតែប្រើប្រាស់នយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលមានន័យថា កម្ពុជាត្រូវតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់មហាអំណាចទាំង អស់តាមរយៈការស្វែងយល់អំពីឥរិយាបថរបស់មេដឹកនាំ គោលនយោបាយការបរទេសរបស់មហាអំណាច ព្រោះនៅក្នុងអតីតកាលនិងបច្ចុប្បន្ន គ្រប់មហាអំណាចទាំងអស់ សុទ្ធសឹងតែមានឥទ្ធិពល ទោះជាដោយផ្ទាល់ឬប្រយោលក៏ដោយក្ដី លើស្ថានភាពតំបន់ និងប្រទេសកម្ពុជា។

សម្រាប់សហរដ្ឋអាម៉េរិកក្រោយការផ្លាស់ប្ដូរមេដឹកនាំ កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងព្រមគ្នាជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងមហាអំណាចផ្សេងៗទៀត។ បច្ចុប្បន្ន មិនមែនជាយុគសម័យសង្គ្រាមត្រជាក់ ដែលត្រូវបង្ខំចិត្តជ្រើសរើសយកមហាអំណាចណាមួយ ហើយចោលមហាអំណាចម្ខាងទៀតនោះទេ។ មេដឹកនាំកម្ពុជាត្រូវពិនិត្យមើលលើការចង់បានរបស់មហាអំណាចចំពោះកម្ពុជា ហើយត្រូវសិក្សាទៅលើសារនយោបាយ ដែលបេក្ខភាពប្រធានាធិបតីបានយកមកឃោសនានៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមកនេះ។ អ្នកតាក់តែងគោលនយោបាយការបរទេស ត្រូវពិនិត្យពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយចំពោះលទ្ធភាពដែលមហាអំណាចអាចផ្លាស់ប្ដូរជំហរនយោបាយការបរទេស ឬក៏ការសម្រេចចិត្តផ្សេងៗទៅលើបញ្ហាក្នុងតំបន់និងពិភពលោក ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ ប្រទេសកម្ពុជា។

នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាច្រើនតែទទួលបានផលប្រយោជន៍នៅក្នុងទិដ្ឋ ភាពផ្សេងៗគ្នាអាស្រ័យលើកម្រិតនៃទំនាក់ទំនង ភាពអនុគ្រោះ ឬឧត្ដមភាពរបស់កម្ពុជាផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់មហាអំណាចសហរដ្ឋអាម៉េរិក កម្ពុជាទទួលបាននូវផលប្រយោជន៍នៅក្នុងការដោះដូរពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ការនាំចេញផលិតផលកម្ពុជា ដែលសុទ្ធសឹងជាផលិតផលឧស្សាហកម្មធន់ស្រាល។ ការនាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនេះទៀតសោត គឺជាការចូលរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជាមានភាព ចាំ បាច់ត្រូវតែព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងដោះស្រាយនូវ ការយល់ឃើញខុសគ្នា ឬករណីភ័ន្តច្រឡំណាមួយដែលកើតមានដោយសារតែពុំទាន់មានការបកស្រាយ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនៅឡើយ។
បន្ថែមពីលើនេះ កម្ពុជាត្រូវតែពង្រឹងជំហរនៅក្នុងនយោបាយការបរទេស តាមរយៈការថ្លឹងថ្លែងយុទ្ធសាស្ត្រនយោបាយការបរទេសជាមួយនឹងមហាអំណាចទាំងអស់ ដោយត្រូវព្យាយាមថែរក្សានយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាត្រូវតែខិតខំប្រឹងប្រែងរក្សាឱ្យបាននូវស្ថិរភាពនយោបាយនិងសង្គមនៅក្នុងប្រទេស ព្រោះនៅពេលដែលស្ថានភាពនយោបាយនិងសង្គមមានស្ថិរភាព ដើម្បីទទួលបានការ វិនិយោគពីក្រៅប្រទេស និងការដោះដូរពាណិជ្ជកម្មក្នុងលក្ខខណ្ឌអំណោយផល ដែលជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចប្រទេស ហើយនិងឈានទៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង