**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**កម្ពុជា-គុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិការវិស័យសំខាន់ៗ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

អាមេរិក អាចនឹងលុបចោលផែនការតាំងទីលំនៅថ្មី សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា រស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃ

បាងកក៖ អ្នកជំនាញសិទ្ធិមនុស្ស បានលើកឡើងថា សហរដ្ឋអាម៉េរិកអាចនឹងលុបចោលផែនការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ាបច្ចុប្បន្ន ដែលរស់នៅក្នុងជំរំតាមព្រំដែននៃប្រទេសថៃគាំទ្រដោយសហរដ្ឋអាម៉េរិក បន្ទាប់ពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក។

ផែនការដែលមានគោលបំណងផ្លាស់ប្ដូរជនភៀសខ្លួន ជាក្រុមជនជាតិភាគតិចប្រហែល ៦ម៉ឺននាក់ទៅកាន់ប្រទេសទីបី ដែលផ្តល់ឱ្យពួកគេនូវលំនៅដ្ឋានអចិន្ត្រៃយ៍អាចនឹងត្រូវបានបិទជំរំទាំងនោះ ក្រោយគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត។ ជាមួយនឹងការបរាជ័យរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោត សហរដ្ឋអាម៉េរិកអាចនឹងលុបចោលផែនការនេះទាំងស្រុង ដោយសារតែប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ មិនផ្តល់អាទិភាពដល់បញ្ហាសិទ្ធិមនុស្សឡើយ។ នេះបើតាម លោក ហ្វីលីព រ៉ូប៊ឺតសុន នាយកនៃក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី។ លោក រ៉ូប៊ឺតសុន បានបន្ថែមថា ក្រោមការដឹកនាំរបស់លោក ត្រាំ សហរដ្ឋអាម៉េរិកនឹងអនុវត្តគោលនយោបាយគាំពារនិយម ពាណិជ្ជកម្មដោយដាក់ពន្ធអប្បបរមា១០ភាគរយលើការនាំចូលពីបរទេស។ លោក​បាន​ព្រមាន​ថា ការណ៍នេះ​នឹង​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​របស់​ប្រទេស​ថៃ ដោយសារ​សហរដ្ឋអាម៉េរិក​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​ប្រទេស​ថៃ។

លោក រ៉ូប៊ឺតសុន បានព្យាករថា ភាពចលាចល ឬវិបត្តិអាចនឹងកើតឡើងនៅក្នុងសហរដ្ឋអាម៉េរិក ប្រសិនបើលោក ត្រាំ អនុវត្តគោលនយោបាយដែលលោកបានធ្វើយុទ្ធនាការ ដូចជាការចាប់ខ្លួន និងការនិរទេសបុគ្គល ដែលបានរស់នៅក្នុងសហរដ្ឋអាម៉េរិកអស់រយៈពេលជាច្រើនឆ្នាំ មិនមែនជាពលរដ្ឋអាម៉េរិក។ លោកបានមានសង្កត់ធ្ងន់ថា៖«ជនបរទេស ជាពិសេសអ្នកដែលមកពីបណ្តាប្រទេសនៅអាម៉េរិកឡាទីន អាចត្រូវបាននិរទេស ជាពិសេសជនអន្តោប្រវេសន៍ដែលមានវ័យចំណាស់ ខណៈកូនរបស់ពួកគេកើតនៅសហរដ្ឋអាម៉េរិក ហើយបានផ្តល់សញ្ជាតិអាម៉េរិកដោយស្វ័យប្រវត្តិអាចនឹងបន្តស្នាក់នៅក្នុងប្រទេសនេះបាន»។

លើសពីនេះ លោក រ៉ូប៊ឺតសុន បានចង្អុលបង្ហាញថា ការនិរទេសបែបនេះអាចនាំឱ្យមានការបែកបាក់គ្រួសារ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នារវាងអាជ្ញាធររដ្ឋាភិបាល និងសាធារណជន ក៏ដូចជារវាងរដ្ឋនិងរដ្ឋ ជាពិសេសរដ្ឋដែលមានអភិបាលប្រជាធិបតេយ្យ​អាចបដិសេធមិនគោរពតាមគោលនយោបាយរបស់លោក ត្រាំ។ នាយកសិទ្ធិមនុស្ស និងការងារអាស៊ីរូនេះបន្ថែមថា លោក ត្រាំ ក៏​អាច​នឹង​ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ ដោយ​ប្រើ​វា​ជា​ឧបករណ៍នយោបាយ ​ដើម្បី​ដាក់​ទោស​អភិបាលរដ្ឋដឹកនាំដោយប្រជាធិបតេយ្យ​ដែល​ប្រឆាំង​លោក។ គួរបញ្ជាក់ថា លោក ត្រាំ ក៏អាចអនុវត្តគោលនយោបាយរឹតបន្តឹងសិទ្ធិស្ត្រីក្នុងការរំលូតកូនផងដែរ ខណៈការណ៍នេះអាចនាំឱ្យមានការតវ៉ា ឬការប្រឆាំងពីក្រុមស្ត្រី ​បណ្តាលឱ្យមានភាពចលាចលដែលមិនធ្លាប់មានពីមុនមកនៅក្នុងសហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង