**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ**សោកស្ដាយ! សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ

ឡាវ រងការខាតបង់យ៉ាងច្រើន ដោយសារព្យុះកំណាច Prapiroon, Yagi និង Soulik បណ្តាលឱ្យមនុស្សស្លាប់ ១២នាក់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ៣០០​លាន​ដុល្លារ​

វៀងចន្ទន៍៖ ឡាវបានរងការបំផ្លិចបំផ្លាញ និងការខាតបង់យ៉ាងច្រើនដោយព្យុះកំណាចត្រូពិចប្រាភីរូន(Prapiroon), ព្យុះយ៉ាកជី(Yagi), និងព្យុះស៊ូលីក(Soulik) ដែលបណ្តាលឱ្យមនុស្សស្លាប់១២នាក់ របួស៣២នាក់ និងប៉ះពាល់ខេត្តចំនួន១៦ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាង៣៧ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវលោក បៃខាំ ខាតធីយ៉ា (Baikham Khatthiya) បានបង្ហាញទិន្នន័យព័ត៌មាននេះកាលពីថ្ងៃទី៨ខែវិច្ឆិកាដោយកត់សម្គាល់ថា ខ្យល់ព្យុះបានបំផ្លាញថវិកាប្រមាណ៣០០លានដុល្លារ។ លើសពីនេះ ទឹកជំនន់បានរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងកសិកម្មនៅក្នុងស្រុកចំនួន១៣៣ និងភូមិចំនួន១៤៦២ ប៉ះពាល់ប្រជាពលរដ្ឋចំនួន៥៤១០៨គ្រួសារ។

ជាក់ស្តែង ព្យុះទីហ្វុងយ៉ាកជីបានវាយលុកប្រទេសឡាវកាលពីខែកញ្ញា និងបង្កឱ្យមានគ្រោះទឹកជំនន់រីករាលដាលពាសពេញប្រទេស ខណៈខេត្តហ្លួងណាំថា (Luang Namtha), ហ៊ួរផាញ់ (Houaphanh), រដ្ឋធានីវៀងចន្ទន៍ និងខេត្តបូកែវ (Bokeo) ជាខេត្តដែលរងការវាយប្រហារខ្លាំងជាងគេ។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្មបានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធធារាសាស្ដ្ររបស់ប្រទេសឡាវ ដែលប៉ះពាល់ដល់គម្រោងចំនួន៣០០ នៅទូទាំងខេត្តចំនួន១២ និងផ្ទៃដីកសិកម្មជិត១៥០០០ហិកតា។ ការខូចខាតនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីផលិតកម្មស្បៀងអាហារ ខណៈប្រទេសឡាវជំរុញឱ្យមានការអំពាវនាវជាបន្ទាន់ឱ្យជួសជុលប្រព័ន្ធធារាសាស្ដ្រ ដើម្បីអាចឱ្យមានការដាំដុះទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងប្រទេស ខណៈព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែខ្លាំងឡើង៕

អត្ថបទដែលជាប់ទាក់ទង