**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជា ដោយមានការគាំទ្រពីសហភាពអ៊ឺរ៉ុប បានរៀបចំវេទិកាធុរកិច្ចជាមួយសហព័ន្ធឧស្សាហកម្មឆែក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា។

កម្មវិធីនាឱកាសនេះបានបើកឱកាសឱ្យភាគីទាំងពីរកម្ពុជា-ឆែក អាចពិភាក្សាផ្លាស់ប្ដូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នា ពិសេសកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗជូនវិនិយោគិនឆែកផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់កិច្ចការងារវិនិយោគ រួមមានការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីវិនិយោគដែលគ្មានការរឹតបន្តឹងសម្រាប់វិនិយោគិនបរទេស ពិសេសគឺមានរៀបចំនូវគំនិតផ្ដួតផ្ដើមនានា ក៏ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេសចំនួន១៦ ពាក់ព័ន្ធនឹងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីគាំទ្រដល់ប្រក្រតីភាពរបស់វិនិយោគិនដែលកំពុងបណ្ដាក់ទុន និងមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយនឹងស្ថានភាពសុខសន្តិភាពពេញលេញ កំណើនសេដ្ឋកិច្ច មានកម្លាំងពលកម្មវ័យក្មេង និងទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយប្រទេសនានា រួមមានប្រទេសជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលនេះនឹងបើកទីផ្សារកាន់តែទូលាយដល់វិនិយោគិន៕

អត្ថបទដែលជាប់ទាក់ទង