**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថាន រៀបចំសិក្ខាសាលារៀនសូត្រស្តីពី យុវជន និងចលនាបៃតង នាចុងសប្តាហ៍នេះ នៅឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ខេត្តកំពត

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលារៀនសូត្រស្តីពី យុវជន និងចលនាបៃតង នាចុងសប្តាហ៍នេះ នៅឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ខេត្តកំពត ដឹកនាំដោយលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថាន ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងវត្តមានចូលរួមពីក្រុមការងារយុវជនតាមបណ្តាអង្គភាពចំណុះក្រសួងបរិស្ថាន ក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រុមការងារដើម្បីកុមារតូច ក្រុមការងារប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សរុបចំនួន ៤៨នាក់។

សិក្ខាសាលានេះ រៀបចំក្នុងគោលបំណង លើកកម្ពស់ និងចែករំលែកចំណេះដឹងស្តីពីបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ផ្តោតលើការអភិរក្ស និងការស្តារព្រៃឈើដោយមានការចូលរួមពីយុវជនក្នុងការជំរុញភាពបៃតង តាមរយៈការទស្សនកិច្ចសិក្សា និងការអនុវត្តន៍ផ្ទាល់ពី វិធីបណ្ដុះកូនឈើ ការដាំឈើ និងបណ្តុះកូនត្នោត នៅថ្នាលបណ្ដុះកូនឈើនៃស្នាក់ការរងអន្លង់ធំព្រែកត្នោត ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត (ឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ»)។

ថ្លែងក្នុងឱកាសបើកកម្មវិធី លោកជំទាវបានមានប្រសាសន៍ថា «យុវជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយ ការបំពុលបរិស្ថាន ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជាចលករដ៏មានប្រសិទ្ធិភាពក្នុងការជំរុញការផ្សព្វផ្សាយ និងការចូលរួមអនុវត្តសកម្មភាពនានារបស់ក្រសួង ដូចជា យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ! យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការ ភូមិឃុំ មានសុវត្ថិភាព ដើម្បីសម្រេចបានគោលដៅកម្ពុជាមានភាពស្អាត បៃតង និងចីរភាព ស្របតាគោលដៅយុទ្ធសាស្ត្រចក្រ្កាវិស័យបរិស្ថាន»។

ជាមួយគ្នានោះ លោកជំទាវបានជំរុញ លើកទឹកចិត្តដល់យុវជនទាំងអស់ខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពខ្លួន ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាមេដឹកនាំនាពេលអនាគត តាមរយៈការអនុវត្ត និងការសិក្សាស្វែងយល់បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង