**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ

អនុរដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចលើកោះគុត ដើម្បី កាត់ បន្ថយ ការ ភ័យខ្លាចអំពី អធិបតេយ្យភាព ចំពេល មាន ជម្លោះ ជុំវិញ កិច្ច ព្រមព្រៀង ឆ្នាំ ២០០១

បាងកក៖ រាជរដ្ឋាភិបាលថៃបានរំលឹកឡើងវិញថា អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ឆ្នាំ២០០១ ជាមួយកម្ពុជា គឺជាយន្តការមួយការពារផលប្រយោជន៍ល្អបំផុតរបស់ប្រទេសថៃ ខណៈទទូចថា ថៃជាប្រទេសតែមួយគត់ដែលមានអធិបតេយ្យភាពលើកោះគុតក្នុងខេត្តភាគខាងកើត។

អនុរដ្ឋមន្ត្រី ភូមថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai) បានធ្វើការធានាអះអាងក្នុងអំលុងទស្សនកិច្ចនៅកោះនេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅពេលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រី អាចធ្វើឱ្យប្រទេសថៃបាត់បង់អធិបតេយ្យភាពលើកោះ និងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្ទថៃ។ នៅថ្ងៃដដែលនោះ ប្រធានគណបក្សថៃប៉ាកឌី លោក Warong Dechgitvigrom ជាគូបដិបក្ខចំពោះកិច្ចព្រមព្រៀងរបស់លោក ថាក់ស៊ីន ក៏បានទៅទស្សនាកោះនេះ ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះ។

លោកមានបំណងប្រមូលហត្ថលេខាពីប្រជាជនចំនួន១សែននាក់ ដើម្បីគាំទ្រញត្តិរបស់ខ្លួន ក្នុងការចាត់ទុក MoU នេះ ទុកជាមោឃៈ។ យ៉ាងណា រាជរដ្ឋាភិបាល បាន អះអាង ថា ចំណាត់ការនេះ អាច បង្ក គ្រោះថ្នាក់ ដល់ ទំនាក់ទំនង ជាមួយ កម្ពុជា។ ទន្ទឹមគ្នានោះ គណបក្សប្រឡាំងប្រឆារ៉ាត់ ដឹកនាំដោយឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន (Prawit Wongsuwon) ក៏បានអំពាវនាវឱ្យលុបចោល MoU ផងដែរ។

ជុំវិញបញ្ហានេះ លោក ភូមថាំ ជារដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា៖«ខ្ញុំជឿថាអ្នកដែលរស់នៅលើកោះនេះនៅតែមានទំនុកចិត្តថាពួកគេជាជនជាតិថៃ ហើយកោះនេះជាកម្មសិទ្ធិរបស់ប្រទេសថៃ»។

លោកបន្ថែមថា រាជរដ្ឋាភិបាលកំពុងព្យាយាមពន្យល់ការពិតប្រឆាំងនឹងពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយដោយអ្នកជាតិនិយមជ្រុលអំពី MoU និងកោះគុត បង្កឱ្យមានការភ័ន្តច្រឡំច្រើន។

លោក បន្ត ថា ៖ « ជា ការ ពិត កោះ គុត ជា កម្មសិទ្ធិ របស់ ប្រទេស ថៃ ជា យូរ មក ហើយ ។ ប្រជាជនថៃរស់នៅទីនោះ ហើយការិយាល័យរាជរដ្ឋាភិបាលក៏នៅទីនោះដែរ។ រឿងនេះត្រូវបានកេងប្រវ័ញ្ចដោយសារហេតុផលនយោបាយ។ MOU ឆ្នាំ២០០១ នេះគឺជាយន្តការមួយដើម្បីការពារផលប្រយោជន៍ល្អបំផុតរបស់ប្រទេសថៃ ហើយវាគឺជាឧបករណ៍ដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់ការចរចាអំពីអត្ថប្រយោជន៍ដែនសមុទ្ទ ដែលគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើការពេញចិត្តរបស់ប្រទេសទាំងពីរ»។

ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងនៅមុននេះថា គណៈកម្មាធិការបច្ចេកទេសចម្រុះមួយគួរតែត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីចាប់ផ្តើមការចរចាលើតំបន់ដែនសមុទ្ទដែលប្រទេសទាំងពីរទាមទារ។ ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត Warong បានចង្អុលបង្ហាញថា រាជរដ្ឋាភិបាលត្រូវតែស្នើសុំយ៉ាងម៉ឺងម៉ាត់ឱ្យកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (UNCLOS) មុនពេលភាគីទាំងពីរបន្តកិច្ចចរចាបន្ថែមទៀត។

លោក Warong បានបន្តថា ប្រសិនបើគ្មានការផ្ដល់សច្ចាប័នលើ UNCLOS នោះ កម្ពុជាលើកឡើងពីភាពមិនមែនជាប្រទេសហត្ថលេខី ជាលេសដើម្បីបង្ហាញពីឧបសគ្គក្នុងការចរចានាពេលអនាគត ស្តីពីការកំណត់ព្រំដែនសមុទ្ទដែលមានជម្លោះ។

លោក Warong បន្តថា នៅក្រោម MoU ឆ្នាំ២០០១ តំបន់ OCA ដែលមានផ្ទៃដីសរុប២៦០០០គីឡូម៉ែត្រការ៉េ ត្រូវបានបំបែកជាពីរផ្នែក គឺផ្នែកខាងលើដែលរង់ចាំការចរចាកំណត់ព្រំដែន និងផ្នែកខាងក្រោមដែលត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍរួមគ្នាដោយប្រជាជាតិទាំងពីរ។ លោកបានសម្ដែងការខកចិត្តចំពោះការយល់ខុសរបស់នាយករដ្ឋមន្ត្រីអំពីតំបន់ខ្ពង់រាបដែលកម្ពុជាទាមទារនៅជុំវិញកោះគុត។

លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានគូសខ្សែបន្ទាត់ជុំវិញកោះ ដោយមានចេតនាទាមទារសិទ្ធិលើធនធានថាមពលនៅក្នុងតំបន់សមុទ្ទដែលត្រូវបានទទួលស្គាល់ថាជា OCA។ យ៉ាងណា រាជរដ្ឋាភិបាល ថៃ បាន ប្រឆាំង ថា ផែនទី ដែល បាន ដាក់ បញ្ចូល ក្នុង អនុស្សរណៈ យោគយល់ គ្នា នេះ គ្រាន់តែ បង្ហាញ ពី តំបន់ ខ្ពង់រាប ទ្វីប ដែល ប្រទេស នីមួយៗ ទាមទារ ប៉ុណ្ណោះ ហើយ មិន តំណាង ឱ្យ ខ្សែ ព្រំដែន សមុទ្ទនោះ ទេ៕

អត្ថបទដែលជាប់ទាក់ទង