**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ

ចិន និងឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍

ប៉េកាំង៖ ប្រទេសចិន និងឥណ្ឌូណេស៊ីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ជាប្រទេសដំបូងដែលប្រធានាធិបតីថ្មីថ្មោងរូបនេះ បានទៅទស្សនកិច្ច ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន។

លោក ប្រាបូវ៉ូ ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែកុម្ភៈ ក៏បានជ្រើសរើសប្រទេសចិនជាប្រទេសដំបូងគេដែលធ្វើទស្សនកិច្ចក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីហ្សាកាតាក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរដ្ឋធានីប៉េកាំង។

សេចក្តីថ្លែងការណ៍បានលើកឡើងថា៖«ប្រទេសចិន និងឥណ្ឌូណេស៊ីនឹងធ្វើការរួមគ្នាដើម្បីបណ្តុះកត្តាជំរុញថ្មីនៃការអភិវឌ្ឍពិភពលោក ស្វែងរកសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជារថយន្ត ថាមពលថ្មី អាគុយលីចូម និងបច្ចេកវិទ្យាបំប្លែងថាមពលពន្លឺព្រះអាទិត្យ ខណៈពេលដែលចាប់យកឱកាសនៅក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យអភិវឌ្ឍន៍បៃតង»។

ទន្ទឹមគ្នានោះ ប្រទេសទាំងពីរក៏មានបំណងធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅក្នុងឧស្សាហកម្មរុករករ៉ែ ដោយទាញយកធនធានតែមួយគត់ និងសមត្ថភាពផលិតកម្មរបស់ពួកគេ។ លើសពីនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញឱ្យលើសពីកម្រិតទេសចរណ៍មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីទិដ្ឋាការថ្មី ដូចជាទិដ្ឋាការរយៈពេលវែង និងលើកទឹកចិត្តឱ្យមានការហោះហើរត្រង់បន្ថែមទៀតដោយផ្អែកលើតម្រូវការ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាបូវ៉ូ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងលំនៅដ្ឋាន និងការនាំចេញដូងស្រស់ពីប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង