**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីប្រណាំងទូក «ង» ប្រគុំតន្ត្រីខ្នាតយក្ស និងបាញ់កាំជ្រួច ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ប្រគុំតន្ត្រីខ្នាតយក្ស ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅអាងទឹកតាវ៉ាន់ (ទន្លេសិប្បនិម្មិត) នៅទីរួមខេត្ត ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំឡើងរយៈពេលពេញ១ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយជាអណេក និងទទួលបានការសារទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ព្រឹត្តិការណ៍ដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះ ធ្វើឡើងដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ ក្នុងនោះប្រព្រឹត្តិទៅដោយមានពិធីក្រុងពាលី ពិធីបើកការប្រកួត និងប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអ្នកឧកញ៉ា សំអាង វឌ្ឍន: ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងរយៈពេញ១ថ្ងៃពេញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រណាំទូក «ង» នៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តីខ្នាតយក្ស បាញ់កាំជ្រូច ព្រមទាំងមានស្តង់លក់ផលិតផលជាច្រើនផ្សេងៗទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។

ដើម្បីបង្កលក្ខណៈឲ្យកាន់តែសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ឯកឧត្តមអភិបាលខេត្ត បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណចម្រុះនៅតាមផ្លូវសាធារណៈ ទីធ្លាកំសាន្តបន្ថែមទៀតផងដែរ។

ទន្ទឹមនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំដល់បងប្អូនកីឡាករចំណុះទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការរៀបចំពិធីនេះ ឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។

សូមជម្រាបថា ជាលទ្ឋផលការប្រកួតប្រណាំងទូកងខ្នាតអន្តរជាតិ៖

-ចំណាត់ថ្នាក់លេខ១ បានទៅលើកទូក «ង» ឈ្មោះ ក្រុមប្រឹក្សាខេត្ត អន្លង់ជ្រៃបារមីដម្កល់រាជ ជាទូកងរបស់ក្រុមប្រឹក្សាខេត្ត ទទួលបានពានធំ១ ទង់ជ័យលាភី១ ថវិកាចំនួន ៤លានរៀល និងភេសជ្ជៈ។

-ចំណាត់ថ្នាក់លេខ២ ទូក «ង» ឈ្មោះ ស្នងការត្បូងឃ្មុំសែនជ័យ ជាទូកងរបស់ស្នកការនគរបាលខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន ៣,៥លានរៀល និងភេសជ្ជៈ។

-ចំណាត់ថ្នាក់លេខ៣ ទូក «ង» ឈ្មោះ តេជោសែនជ័យបារមីត្បូងឃ្មុំ ជាទូកងរបស់មន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍ខេត្ត ទទួលបាន ទង់ជ័យលាភី១ ថវិកាចំនួន ៣លានរៀល និងភេសជ្ជៈ។

-ចំណាត់ថ្នាក់លេខ៤ ទូក «ង» ឈ្មោះ តំបែរធិបតីបារមីតេជោ ជាទូកងរបស់រដ្ឋបាលស្រុកតំបែរ ទទួលបានទង់ជ័យលាភី១ ថវិកាចំនួន ២លានរៀល និងភេសជ្ជៈ។ ដោយឡែក ទូកងចំនួន ២៧ទូក ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានថវិការ ១លានរៀល និងភេសជ្ជៈមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង