**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់

អគ្គីភ័យមួយឆាបឆេះចេញពីនាវាបោសសម្អាតមីនរបស់ជប៉ុន នៅតំបន់ឆ្នេរសមុទ្រ ភាគនីរតីនៃខេត្តហ្វុយគូកា

តូក្យូ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ អគ្គីភ័យមួយបានឆាបឆេះចេញពីលើនាវាបោសសម្អាតមីនរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ហៅកាត់ថា (MSDF) នៅឯឆ្នេរសមុទ្រ ភាគនិរតីនៃខេត្តហ្វុយគូកា (Fukuoka)។

ទូរទស្សន៍ NHK បានផ្សព្វផ្សាយដោយបានដកស្រង់សម្តីរបស់កងទ័ព MSDF និងអាជ្ញាធរ ដែលបានលើកឡើងថា អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីននៅម៉ោងប្រហែល៩ និង ៤០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ នៅលើនាវាបោសសម្អាតមីន Ukushima ដែលកំពុងធ្វើដំណើរចម្ងាយប្រហែល ២គីឡូម៉ែត្រខាងជើងទីក្រុង អូស៊ីម៉ា (Oshima) ក្នុងទីក្រុង ម៉ុយណាកាតា (Munakata) ខេត្ត ហ្វុយគូកា។

សេចក្តីរាយការណ៍បានឲ្យដឹងថា សមាជិកនាវិកម្នាក់ដែលនៅក្នុងបន្ទប់ម៉ាស៊ីនបានស្រូបផ្សែង និងមានការឈឺចាប់ដោយឈឺបំពង់ក ហើយត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែនេសាទក្នុងទីក្រុង Munakata ជាកន្លែងដែលគាត់ត្រូវបានបញ្ជូនទៅកាន់រថយន្តសង្គ្រោះ។

គិតត្រឹមម៉ោង២និង២០នាទីរសៀល ម៉ោងក្នុងស្រុក ខ្សែវីដេអូរបស់ទូរទស្សន៍ NHK បានបង្ហាញឲ្យដឹងថា ផ្សែងពណ៌ប្រផេះ ត្រូវបានគេមើលឃើញថា បានប៉ើងឡើងចេញពីផ្លូវមួយនៅក្នុងចំណោមផ្លូវ២ នៅខាងក្រោយនាវា Ukushima។

សូមជម្រាបថា កងកម្លាំង MSDF និងឆ្មាំសមុទ្រជប៉ុន កំពុងធ្វើការដើម្បីពន្លត់ភ្លើង ហើយកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ។

អត្ថបទដែលជាប់ទាក់ទង