**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់

អ៊ុយក្រែន បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើទីក្រុងមូស្គូ

មូស្គូ៖ ក្រុមមន្ត្រីរុស្ស៉ី បានឱ្យដឹងថាអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកយ៉ាងហោច ២៥គ្រឿង លើទីក្រុងមូស្គូ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ ដោយបង្ខំឱ្យអាកាស យានដ្ឋានចំនួន២នៃទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ខណៈនេះជាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើរដ្ឋធានីរបស់រុស្ស៉ី មកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានកម្ទេច នៅក្នុងស្រុក Ramenskoye និង Kolomensky នៃតំបន់មូស្គូ ព្រមទាំងទីក្រុង Domodedovo ដែលសិ្ថតនៅភាគអាគ្នេយ៍តំបន់មូស្គូ។ តំបន់មូស្គូមានប្រជាជនជាង ២១លាននាក់កំពុងរស់នៅ។ លោក Sobyanin បានបញ្ជាក់ថា បើតាម ព័ត៌មានបឋម មិនមានការខូចខាត ឬជនរងគ្រោះណាម្នាក់ ដោយសារតែកម្ទេចកម្ទីដ្រូនធ្លាក់ត្រូវនោះទេ។

បើតាមក្រុមមន្ត្រីរុស្ស៉ី ដ្រូនអ៊ុយក្រែន ទាំង ២៥គ្រឿងត្រូវបានកម្ទេច ពេញមួយយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ហើយនេះជាការវាយប្រហារដោយប្រើដ្រូន ទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើទីក្រុងមូស្គូ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

កាលពីខែកញ្ញាកន្លងទៅ អ៊ុយក្រែនបានបាញ់ដ្រូនជាង ២០គ្រឿង លើទីក្រុងមូស្គូ ហើយដ្រូនទាំងអស់នេះត្រូវបានរុស្ស៉ីអះអាងថាត្រូវបានកម្ទេចចោលទាំងអស់។

អត្ថបទដែលជាប់ទាក់ទង