**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់

សហភាពអឺរ៉ុប ​ធានាបន្តគាំទ្រ​ដល់​អ៊ុយក្រែន បន្ទាប់​ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី

បរទេស៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេហ្វ បូរ៉េល (Josep Borrell) បានធ្វើការធានាឡើងវិញនូវការគាំទ្រមិនងាករេចំពោះអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីការឈ្នះការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានភាពមិនប្រាកដប្រជាចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួន។

លោក បូរ៉េល ជាមន្ត្រីកំពូលរបស់សហភាពអឺរ៉ុបដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងកៀវចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីសង្កត់ធ្ងន់លើការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីជិតដល់១ពាន់ថ្ងៃ។

លោកបានបន្តថា សហភាពអឺរ៉ុបបានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុចំនួន១២២ពាន់លានអឺរ៉ូ ឬត្រូវនឹងប្រមាណ ១៣១ពាន់លានដុល្លារដល់អ៊ុយក្រែន និងបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនប្រហែល ៦ម៉ឺននាក់ ដោយបន្ថែមថា ប្លុកនេះមានគោលបំណងបង្វឹកទាហានរហូតដល់ ៧៥០០០នាក់ នៅចុងបញ្ចប់នៃរដូវរងារ។

លោក បូរ៉េល បានបញ្ជាក់ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងកៀវថា ការគាំទ្រនេះនៅតែមិនផ្លាស់ប្ដូរ។ ការគាំទ្រនេះ គឺពិតជាចាំបាច់សម្រាប់អ៊ុយក្រែនដើម្បីបន្តការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ យើងត្រូវការការដឹកជញ្ជូនលឿនជាងមុន និងកាត់បន្ថយការរារាំងបន្ថែមទៀត។

លោកក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះការអំពាវនាវរបស់អ៊ុយក្រែន ក្នុងការអនុញ្ញាតឱ្យមានការវាយប្រហាររយៈពេលវែងលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។

ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច ​គឺជា​គន្លឹះ​សម្រាប់​សមត្ថភាព​របស់​អ៊ុយក្រែន​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​សត្រូវ​ធំ​ជាង​ និង​មាន​ឧបករណ៍​ទំនើបៗជាង​ ពោលគឺ​រុស្ស៊ី។ ទោះបីជាសហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្តដ៏សំខាន់ក៏ដោយ ប៉ុន្តែលោក ត្រាំ បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ទីក្រុងកៀវ ហើយបានសន្យាថានឹងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តែមិនបានបកស្រាយច្បាស់លាស់នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំដំបូងគេដែលអបអរសាទរលោក ត្រាំ ហើយបាននិយាយថា ការសន្ទនារបស់ខ្លួនជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក គួរតែបន្ត។ រដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បានឲ្យដឹងថា រដ្ឋធានីកៀវសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តការដឹកនាំក្នុងការជួយសម្រេចបានសន្តិភាព ដោយបន្ថែមថា ខ្លួននឹងចាប់ផ្តើមរៀបចំកិច្ចប្រជុំនាពេលអនាគរវាងមេដឹកនាំទាំងពីរ។

លោក បូរ៉េល ដែលគ្រោងនឹងចាកចេញពីតំណែងនៅខែក្រោយ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនឹងប្រមូលផ្តុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការគាំទ្រដល់អ៊ុយក្រែន ទាំងផ្នែកយោធា និងការទូត ហើយនឹងបង្កើតសំណុំរឿងសម្រាប់ការជំរុញការគាំទ្រ។ កងទ័ព​អ៊ុយក្រែន​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ ខណៈ​ដែល​រុស្ស៊ី​បានបន្តការវាយលុក​ជា​លំដាប់​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត។ គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបច្ចុប្បន្នកាន់កាប់ប្រហែល២០ នៃទឹកដីអ៊ុយក្រែន់។ 

អត្ថបទដែលជាប់ទាក់ទង