**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ“ច្បាប់អាក្រក់”របស់ហ្វីលីពីន

ថ្ងៃទី៨ខែវិច្ឆិកា លោកMarcosប្រធានាធិបតីហ្វីលីពីនបានចុះហត្ថលេខាលើអ្វីដែលហៅថា《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》និង《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》 ដែលបានដាក់បញ្ចូលកោះHuangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះNanshaព្រមទាំងដែនសមុទ្រពាក់ព័ន្ធនៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីនដោយខុសច្បាប់។ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ងចង់ពង្រឹងការកាត់ក្តីដោយខុសច្បាប់នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏ជា”កលល្បិចសម្ងាត់”ខាងនយោបាយមួយរបស់រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្នក្នុងបរិបទនៃយុទ្ធសាស្ត្រសន្តិសុខជាតិនិងគោលនយោបាយការទូតថ្មីផងដែរ។
លោកChen Xiangmiaoប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីកងទ័ពជើងទឹកពិភពលោកនៃវិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិនបានវិភាគថា វាមិនមែនជារឿងចៃដន្យទេដែលហ្វីលីពីនបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះនៅមួយថ្ងៃបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកលរបស់អាមេរិក តែគឺជាការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ហើយមានការប៉ុនប៉ង៣ចំណុច៖ ទីមួយ គឺប៉ុនប៉ងកកូរទឹកឱ្យល្អក់ ដើម្បីចាប់ត្រី ដែលឆ្លៀតឱកាសនៃស្ថានភាពអន្តរជាតិដ៏រង្គោះរង្គើនិងការបញ្ចប់នៃការបោះឆ្នោតសកលរបស់អាមេរិក ដើម្បីកាត់បន្ថយសម្ពាធពីមតិសាធារណៈក្នុងតំបន់និងអន្តរជាតិដែលបណ្តាលមកពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់។ ទីពីរ គឺព្យាយាមធ្វើឱ្យប្រតិបត្តិការខុសច្បាប់របស់ខ្លួននៅសមុទ្រចិនខាងត្បូងក្លាយជារឿងស្របច្បាប់ និងបង្កបង្កើតជា”ការពិតជាស្រាប់”ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយឱ្យបន្តផ្តល់ការគាំទ្រដល់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។ ទី៣ ហ្វីលីពីនក៏មានគោលបំណងចង់ស្ទាបស្ទង់គំនិតរបស់រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយនិងផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ។
មិនថាភាគីហ្វីលីពីនលេងកលល្បិចយ៉ាងណាក៏ដោយ ក៏វាពិបាកនឹងសម្រេចបាននូវគោលបំណងទេ។ ពិព្រោះថា៖ សេចក្តីព្រាងច្បាប់ទាំងពីរនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង បានល្មើសនឹងគោលការណ៍សំខាន់ស្តីពី”ការដោះស្រាយការខ្វែងគំនិតតាមរយៈការចរចារសន្ទនានិងការពិគ្រោះពិភាក្សាគ្នា”ដែលបានកត់សម្គាល់ក្នុង《សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីសមុទ្រចិនខាងត្បូង》និងបំផ្លិចបំផ្លាញប្រព័ន្ធច្បាប់អន្តរជាតិដែលមានស្រាប់ គឺខុសច្បាប់និងត្រូវទុកជាមោឃៈ។
ប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះNanshaនិងដែនទឹកនៅជុំវិញ ក៏ដូចជាប្រជុំកោះZhongshaនិងដែនទឹកនៅជុំវិញដែលក្នុងនោះបូករួមទាំងកោះHuangyan ហើយមានសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងលើដែនទឹកពាក់ព័ន្ធ ប្រការទាំងនេះមានភស្តុតាងប្រវត្តិសាស្ត្រនិងផ្លូវច្បាប់ដ៏ពេញលេញ។
ក្នុងនាមជាភាគីហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》 ភាគីហ្វីលីពីនបានប្រើប្រាស់អនុសញ្ញានេះជាឧបករណ៍សម្រាប់ពង្រីកដែនសមុទ្រនិងទឹកដីរបស់ខ្លួន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសដទៃ វាមុខជានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូងនិងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់។
ដើមឡើយ សមុទ្រចិនខាងត្បូងគួរជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ អ្វីដែលហ្វីលីពីនបានធ្វើ គឺល្មើសនឹងសេចក្តីប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ហើយបានក្លាយជាអ្នកបំផ្លាញដ៏សំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ប្រសិនបើភាគីហ្វីលីពីនបន្តរំលោភសិទ្ធិនិងបង្កហេតុតទៅទៀតនៅក្នុងសមុទ្រចិនខាងត្បូងដោយអនុលោមតាម”ច្បាប់អាក្រក់” នោះភាគីចិនមុខជានឹងឆ្លើយតបតវិញយ៉ាងដាច់ខាត ហើយនឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាតជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង