**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)**គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន**ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

សម្ដេចធិបតី ចាត់ទុកការបង្កើត «ចលនាជាតិតស៊ូ» របស់ក្រុមប្រឆាំងក្រៅប្រទេស គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ ទាក់ទាញចំណាប់អារម្មណ៍

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបង្កើត «ចលនាជាតិតស៊ូ» របស់ក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេស គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ។

ក្នុងឱកាសអញ្ជើញសម្ពោធ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់ បានដើរចេញពីបក្ខពួកខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ។

សម្ដេចមហាបវរធិបតី បញ្ជាក់ថា «ប៉ុន្មានខែនេះមានការបង្កើតចលនាមិនចេះចប់ ចលនាក្រៅប្រទេស មានទាំងរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេសទៀត ។ ខ្ញុំមិនដឹងថាបង្កើតធ្វើអ្វី គោលដៅអ្វី តែបើតាមការវិភាគគោលដៅនៅដដែលបង្កើតអ្វីប្លែក។ ចុងក្រោយនេះមានចលនាដែលប្រជាពលរដ្ឋក្នុងប្រទេសធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងមន្ដ្រីជាន់ខ្ពស់របស់គាត់ទាំងក្នុងប្រទេស ក្រៅប្រទេស អ្នកគាំទ្រសំខាន់របស់គាត់ជាច្រើន»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា មនុស្សមួយចំនួននៅតែបន្ដចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឲ្យបែងចែកបក្ខពួក បែកបាក់គ្នា ក្នុងនោះមានទាំងការបង្កើតរដ្ឋាភិបាលស្រមោលក្រៅប្រទេស ហើយធ្វើសកម្មភាពនៅតាមបណ្ដាញសង្គមតាំងខ្លួនជានាយករដ្ឋមន្ដ្រី។ មិនតែប៉ុណ្ណោះ បែរជាឆ្លៀតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាជារាជរដ្ឋាភិបាលមិនស្របច្បាប់ ទាំងដែលកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋរហូតដល់ជាង៨លាននាក់ទៅបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ។

សម្ដេចមហាបវរធិបតី ក៏បានព្រមានទុកថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចអន់ឱនឲ្យបានឡើយ ចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម បង្កើតអស្ថិរភាព ៕

អត្ថបទដែលជាប់ទាក់ទង