**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

សម្តេចធិបតី៖ ពលរដ្ឋយល់កាន់តែច្បាស់ ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺគ្មានចេតនាណាមួយធ្វើឱ្យបាត់បង់ បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។

ក្នុងឱកាស អញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានស្តាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ដោយបានខិតខំធ្វើការអភិវឌ្ឍព្រមទាំងកិច្ចការងារជាច្រើន។ ការងារកសាង អភិវឌ្ឍន៍ផ្លូវតាមក្រវាត់ព្រំដែន ការធានានូវ អធិបតេយ្យភាព បូរណភាពទឹកដី ការជំរុញការអភិវឌ្ឍខេត្តទាំង៤នៅទិសឦសាន។ ចំណុចនេះ គឺជាគោលបំណងនៅក្នុងរយៈពេល២៥ឆ្នាំ របស់រាជរដ្ឋាភិបាលបន្ទាប់ពីប្រទេសកម្ពុជា បានទទួលនូវសុខ សន្តិភាពពេញលេញ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យខេត្តភូមិភាគឦសាននេះ មានការរីកចម្រើនបានលឿន តាមរយៈការប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងធនធានរបស់ប្រទេសជិតខាង ដោយឈរលើយន្តការដែលបានព្រមព្រៀងគ្នាជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចុងក្រោយនេះ ដើម្បីកុំឱ្យមានភាពហ្មងសៅ របស់ប្រជាពលរដ្ឋ​ដោយប្រជាជនមួយក្រុមកុំឱ្យដកខ្លួន និងមួយក្រុមទៀតឱ្យដកខ្លួនចេញពី CLV-DTA ហើយឥឡូវកុំឱ្យ ប្រជាជនមានការបារម្ភ បើរាជរដ្ឋាភិបាលគិតគូរយ៉ាងម៉ត់ចត់មិនឱ្យបាត់បង់ទឹកដី ហើយយើងបានពន្យល់ច្រើនមកហើយ រាជរដ្ឋាភិបាលនៅថ្ងៃទី២០ ខែកញ្ញា បានជូនដំណឹងតាមនីតិវិធីទៅភាគីវៀតណាម និងឡាវ ដើម្បីដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA នេះ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការគម្រោងអភិវ​ឌ្ឍន៍ (CLV-DAT) គឺយើងហ៊ានធានា អះអាង ហ៊ានធ្វើដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។ ចំពោះករណី នេះក៏នៅមានក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសបានចិញ្ចឹមចិត្ត បង្កើតចលនាដើម្បីប្រឆាំងរាជរដ្ឋាភិបាល តែគំនិតនេះមិនទទួលបានជោគជ័យនោះទេ ពីព្រោះប្រជាពលរដ្ឋបានយល់ដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ដូចការចោទប្រកាន់នោះទេ។

សម្តេចបវរធិបតី គូសបញ្ជាក់ថា មកដល់ម៉ោងនេះ ខ្ញុំសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល របស់យើង ជាពិសេសពាក់ព័ន្ធរឿងគម្រោង CLV-DTA នេះ យើងមិនដែលក្នុងពេលមួយណា ដែលធ្វើឱ្យបាត់បង់ ឬមានគោលដៅធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការចូលរួមគាំទ្រមកលើរាជរដ្ឋាភិបាលក្នុងការសម្រេចចិត្តកន្លងមកនេះ ព្រមទាំងបានចូលរួមបដិសេធដល់ក្រុមជ្រុលនិយមដែលបានព្យាយាមរុញច្រើនរឿងគម្រោង CVL-DAT ដើម្បីដុតបន្ថែមទៀត។ ការចេញមកបដិសេធលើក្រុមប្រឆាំងនៅក្រៅប្រទេសដែលព្យាយាមយករឿង CLV ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ពីព្រោះបងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ ការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានដឹងច្បាស់ពីកលល្បិចរបស់ក្រុមប្រឆាំងដែលបានយកបញ្ហា CVL ដុតបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «ប្រជាជនគេលែងមានជំនឿហើយបានលែងចូលរួម សូម្បីតែលោកស្រី មួរ សុខហួរ ជិះយន្តហោះដល់កូរ៉េ ក៏មិនមានអ្នកចេញទៅគាំទ្រពីព្រោះប្រជាជនបានយល់ បានឃើញ និងមានភាពកក់ក្តៅចំពោះវិធានការនានា របស់រាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជាតិ»។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបង្កើតចលនា ឬរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេស គ្រាន់តែជាការបង្កើព្រឹត្តិការណ៍ ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួន ខណៈអ្នកគាំទ្រជាច្រើន និងជាបន្តបន្ទាប់ បានដើរចេញពីពួកគេ មកចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមគណបក្សប្រជាជន.គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការបញ្ចប់កិច្ចការអភិវឌ្ឍន៍រួមគ្នាតំបន់ត្រីកោណ CLV ជាមួយឡាវ និងវៀតណាម ជាការគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ ក្នុងការបញ្ចប់នេះសម្តេចបានពិភាក្សាជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនិងបានជូនដំណឹងផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចរាល់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង