**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ

ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ទូរសព្ទប្រាប់ មេដឹកនាំ រុស្ស៊ី កុំ ឱ្យ បង្កើនភាពតានតឹង បន្ថែមទៀតនៅ អ៊ុយក្រែន

វ៉ាស៊ីនតោន៖ យោងតាមប្រភពដែលដឹងពីការសន្ទនាបានប្រាប់ទីភ្នាក់ងារសារព៍ត៌មានរ៉យទ័រនៅថ្ងៃអាទិត្យទី ១០ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានណែនាំគាត់កុំធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹង ខណៈដែលប្រធានាធិបតី ចូ បៃឌិន គ្រោងជំរុញឱ្យលោក ត្រាំ កុំបោះបង់ចោលរដ្ឋធានីកៀវ។

ប្រភពបានឱ្យដឹងថា លោក ត្រាំ និងលោក ពូទីន បាននិយាយគ្នានៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក ត្រាំ ក៏បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃពុធសប្តាហ៍មុន។ លោក ត្រាំ បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកសម្រាប់រដ្ឋធានីកៀវ ដោយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។ នៅពេលត្រូវបានសួរអំពីការហៅទូរសព្ទដែលត្រូវបានរាយការណ៍ដំបូងដោយ The Washington Post លោក ស្ទីហ្វិន ចេង (Steven Cheung) ប្រធានផ្នែកទំនាក់ទំនងរបស់លោក ត្រាំ បានឆ្លើយថា៖«យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទឯកជនរវាងលោកប្រធានាធិបតី ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀតទេ»។ លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាបន្ទាប់ពីបានផ្តួលអនុប្រធានាធិបតី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា។

យោងតាមសេតវិមាន លោក បៃឌិន បានអញ្ជើញលោក ត្រាំ ឱ្យមកការិយាល័យ Oval ក្នុងសេតវិមាននៅថ្ងៃពុធទី ១៣ ខែវិច្ឆិកា។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យថា សារកំពូលរបស់លោក បៃឌិន នឹងក្លាយជាការប្តេជ្ញាចិត្តរបស់គាត់ក្នុងការធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយលោកក៏នឹងនិយាយជាមួយលោក ត្រាំ អំពីអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប នៅអាស៊ី និងមជ្ឈិមបូព៌ា។

ការអត្ថាធិប្បាយរបស់លោក ស៊ូលីវ៉ាន់ បានកើតឡើងនៅពេលដែលអ៊ុយក្រែនវាយប្រហាររដ្ឋធានីមូស្គូកាលពីថ្ងៃអាទិត្យជាមួយនឹងយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ៣៤ គ្រឿង ដែលជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតលើរដ្ឋធានីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

រដ្ឋធានីវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារអាម៉េរិកដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសនេះត្រូវបានឈ្លានពានដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាមូលនិធិដែលលោក ត្រាំ បានរិះគន់ និងតវ៉ាម្ដងហើយម្ដងទៀតជាមួយសមាជិកសភាសាធារណៈរដ្ឋដទៃទៀត។

លោក ត្រាំ បានទទូចកាលពីឆ្នាំមុនថាលោក ពូទីន នឹងមិនដែលបានឈ្លានពានអ៊ុយក្រែនទេប្រសិនបើគាត់នៅក្នុងសេតវិមាននៅពេលនោះ។ លោកបានប្រាប់រ៉យទ័រថា អ៊ុយក្រែនអាចនឹងត្រូវប្រគល់ទឹកដី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ជាអ្វីដែលអ៊ុយក្រែនបដិសេធ។

យោងតាមការិយាល័យគណនេយ្យភាពរដ្ឋាភិបាល សភាបានផ្តល់ជំនួយជាង ១៧៤ ពាន់លានដុល្លារដល់អ៊ុយក្រែនក្រោមការដឹកនាំរបស់លោក បៃឌិន ។ ល្បឿននៃជំនួយប្រាកដថានឹងធ្លាក់ចុះនៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ជាមួយនឹងគណបក្សសាធារណរដ្ឋដែលនឹងគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាម៉េរិកជាមួយនឹងសំឡេងភាគច្រើន ៥២ អាសនៈ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ទី៧ ខែវិច្ឆិកា បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ក្នុងការឈ្នះការបោះឆ្នោតអាម៉េរិក ដោយបានសរសើរគាត់ចំពោះភាពក្លាហាន នៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាត ហើយបាននិយាយថា រដ្ឋធានីមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង