ឯកឧត្ដម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដេីម្បីសម្របសម្រួលដោះស្រាយសំណេី និងសំណូមពររបស់អង្គការសង្គមស៉ីវិល
ភ្នំពេញ៖ នាព្រឹកចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដេីម្បីសម្របសម្រួលដោះស្រាយសំណេី និងសំណូមពររបស់អង្គការសង្គមស៉ីវិល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះដែររៀបចំឡើងក្នុងគោលបំណងដើម្បីត្រៀមរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ“សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងមានការចូលរួមអំពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងស្ថានទូត ដៃគូរអភិវឌ្ឍន៍ និងសមាគមន៍ ព្រមទាំង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែរ ៕