**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្តម សរ សុពុត្រា ប្តេជ្ញានឹងដណ្ដើមប្រៀបឈ្នះក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ជូនពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូក «ង» ខេត្តស្ទឹងត្រែង ដើម្បីត្រៀមទៅចូលរួមការប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្នុងនាមគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយដែលទទួលបានការអនុញ្ញាតពីគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលបានឱ្យទូករបស់ខេត្តស្ទឹងត្រែង ចុះឈ្មោះដើម្បីប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង បានយកចំនួន២ ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ រួមមាន៖ ទី១. ទូកឈ្មោះ “ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ” និងទី២. ទូកឈ្មោះ “មហាសែនតេជៈកងចក្រស្ទឹងត្រែង” ដែលជាទូកថ្មីទាំងពីរ ហើយកន្លងមកយើងមានទូកតែមួយទេសម្រាប់ចូលរួមប្រណាំង ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះ យើងបានបន្ថែមមួយទូកទៀត ដើម្បីជាការចាប់ផ្តើមដំណើររបស់យើង នៅក្នុងចូលរួមព្រះរាជពិធីបុណ្យអុំទូកនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បើទោះជាទូករបស់ខេត្តស្ទឹងត្រែងថ្មី និងចំណុះថ្មីក៏ដោយ ឯកឧត្តមបានប្តេជ្ញាចិត្តនឹងដណ្ដើមប្រៀបឈ្នះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា បានណែនាំដល់ក្រុមកីឡាករចំណុះទូកទាំងអស់ត្រូវយកចិត្តទុកដាក់បញ្ចេញនូវទេពកោសល្យ និងសមត្ថភាព និងរួមសាមគ្គីគ្នាក្នុងការប្រកួតដើម្បីដណ្តើមយកជ័យជម្នះ ដល់ក្រុមរបស់ខ្លួន និងខេត្ត និងត្រូវចេះថែទាំសុខភាពឱ្យបានល្អនិងត្រូវចេះរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ចាញ់ និងឈ្នះជារឿងមួយ ប៉ុន្តែអ្វីដែលយើងខ្ញុំ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងចង់បានគឺការឈ្នះរបស់បងប្អូនយើងទាំង៣ថ្ងៃ ហើយអ្វីដែលយើងចង់បានបន្ថែមទៀតនោះគឺការគោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុង មានសីលធម៌ និងមានសុជីវធម៌នៅក្នុងការប្រកួត បើទោះបីជាមានការប៉ះទង្គិចអារម្មណ៍គ្នាទៅវិញទៅមកបន្តិចបន្តួចក្តី ប៉ុន្តែត្រូវតែឈរលើគោលការណ៍ជាអ្នកកីឡាបើយើងឈ្នះត្រូវឈ្នះទាំងអស់គ្នា និងសូមឱ្យនៅចូលរួមរហូតដល់ចប់ ជាពិសេសក្នុងពិធីកាត់ព្រ័ត្របិទបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង