**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ**សម្តេចធិបតី៖ ប្រាកដណាស់ទាំងអ្នកវិនិយោគ និងទេសចរ នឹងមិនមកប្រទេស មានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ**ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ កសាងឡើងក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ**ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត**សម្តេចធិបតី៖ ផ្ទៃដីប្រមាណ ៨០% ដែលបោសសម្អាតគ្រាប់មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម**លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្ម ទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក**សម្តេចធិបតី៖ មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់**ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ស្ញប់ស្ញែងចំពោះសម្តេចតេជោ ដែលដឹកនាំប្រទេសចេញពីសង្រ្គាម រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍ**សម្តេចធិបតី៖ អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញលេញក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន**ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត៖ គំរូវីរភាពក្នុងការស្វែងរកសន្តិភាព របស់សម្តេចតេជោ នឹងក្លាយជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ**អនុរដ្ឋមន្ត្រី​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស នឹង​ជួប​ពិភាក្សា​ទ្វេភាគី​បញ្ហា​នុយក្លេអ៊ែរ**ប្រធាន​គោលនយោបាយ​ការបរទេស​ EU ​អំពាវនាវ​ឲ្យ​មាន​សម្ពាធ​លើ​ក្រុម​ហេសបូឡា អ៊ីស្រាអែល​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​នៅ​លីបង់

ហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes  an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។

ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។

សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ  ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។

សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា​។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ​មួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង