**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចុះទៅតំបន់ហ្កាហ្សា និងប្រកាសផ្តល់រង្វាន់ ៥លានដុល្លារ សម្រាប់អ្នករំដោះបានចំណាប់ខ្មាំងម្នាក់**អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ**រដ្ឋបាលខេត្តពោធិ៍សាត់ បើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យ​ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំជាមួយ​ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដើម្បីពិនិត្យ ពិភាក្សា​លើសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងទី២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម លោកជំទាវ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន្តខ្លឹមសារ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យជាមួយអាណាប័កពាក់ព័ន្ធ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ តួលេខច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៣ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រៀបធៀបជាមួយការអនុវត្តថវិកា គឺជាតួលេខឥណទានកែតម្រូវ ក្រោយការធ្វើនិយ័តកម្មឥណទានថវិកា និងបានបូកបញ្ចូលនូវតួលេខឥណទាននានាបន្ថែម តាមរយៈការធ្វើនិយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែមសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទាក់ទិននឹងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ ដែលនឹងបន្តដំណើរលើមាគ៌ាស្តារ និងជំរុញកំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះ នៅមិនទាន់ឡើងដល់កម្រិតសក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរឡើងជាងមុន។ ជារួម ទស្សនវិស័យសេដ្ឋកិច្ច ត្រូវបានវាយតម្លៃក្រោមសម្មតិកម្មថា ស្ថានភាពសង្គម សេដ្ឋកិច្ចនៃប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹងវិវត្តកាន់តែវិជ្ជមាន ហើយភាពតានតឹងខាងគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ នឹងមានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលល្អមកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេលដែលចលនាករនៃការកែទម្រង់ស៊ីជម្រៅក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និងរួមចំណែកជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍។

បន្ទាប់ពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការពន្យល់បកស្រាយលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងពីរ ក៏ដូចជាបានឆ្លើយនូវរាល់ចម្ងល់ដែលគណៈកម្មការរដ្ឋសភាបានសាកសួររួចមក ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណជូនចំពោះ​ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​ មុនីរ័ត្ន និងសហការី​ ដែលបានអញ្ជើញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយ ជូនដល់គណៈកម្មការជំនាញរដ្ឋសភា បានយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរ ដែលនៅពេលនេះ គណៈកម្មការរដ្ឋសភាបានសម្រេចឯកភាពបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងពីរទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ​ ៕

អត្ថបទដែលជាប់ទាក់ទង