**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទី អាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Meng DeChang អគ្គលេខាធិការនៃរដ្ឋាភិបាលប្រជាជនក្រុង ថាតុង (Datong) ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត។

ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញការស្វាគមន៍ និងថ្លែងអំណរគុណដល់ រដ្ឋាភិបាលក្រុងថាតុង ដែលបង្ហាញការចង់ចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីអភិរក្សតំបន់រមណីយដ្ឋានអង្គរ ពិសេសការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក រវាងរមណីយដ្ឋានបេតិកភណ្ឌ YUNGANG និងរមណីយដ្ឋានអង្គរ តាមរយៈការគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានស្រាវជ្រាវ YUNGANG ស្តីពីការអភិរក្ស និងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យា ព្រមទាំងឌីជីថលវត្ថុសិល្បៈពីថ្ម នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកស្តីទី មានសុទិដ្ឋិនិយមថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងន័យរួមគ្នាអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌទាំងពីរឱ្យស្របតាមគោលការណ៍ និងបទដ្ឋានអន្តរជាតិ។

ទាក់ទងនឹងការងារអភិរក្សនេះដែរ ឯកឧត្តម យិត ចាន់ដារដ្ឋ ក៏បានរំឭកពីកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាច្រើនរបស់ចិនកន្លងមក ដែលស្ថាប័នទាំងនោះ បាននិងកំពុងជួយលើការងារអភិរក្ស នៅតាមប្រាសាទ នៃរមណីយដ្ឋានអង្គរ ដូចជាប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទភិមានអាកាសជាដើម។ល។

ឯកឧត្តមសង្ឃឹមថា រដ្ឋាភិបាលក្រុងថាតុង នឹងពន្លឿនកិច្ចសហប្រតិបត្តិការឱ្យបានរហ័ស ក្នុងន័យបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរឱ្យ កាន់តែប្រសើរលើវិស័យបេតិកភណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង