**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល

ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ឯកឧត្តម សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

បើតាមឯកឧត្តម សឹង ម៉ុន បានពន្យល់ថា ទូក ង ធីវេតតេជះឈ្នះអស់ការលំបាក​ គឺមានអត្ថន័យសំដៅលើ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា  ដល់យុវជន និងពលរដ្ឋទូទៅ​អោយមានជំនាញពិតប្រាកដ​ ទទួលបានការងារល្អ​ និងមានជីវភាពកាន់តែប្រសេីរ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភី​ ដើម្បីបង្ហាញពីសក្តានុពល​ នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវះនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេស​ ជាពិសេសកម្មវិធី TVET ១,៥លាននាក់ ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួមទស្សនាការប្រណាំងទូក ង នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង ៕

អត្ថបទដែលជាប់ទាក់ទង