**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង

ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារពាក់ព័ន្ធករណីរត់ការចង់ធ្វើអភិបាលខេត្ត អស់ប្រាក់៥៧ម៉ឺនដុល្លារ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត គឺ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង