**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

បរទេស៖ រដ្ឋមន្រ្តីការបរទេសហ្វាំឡង់ លោកស្រី Elina Valtonen បានឲ្យដឹងថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៉ីឡើយ ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រុស្ស៉ីជាង ១០០ឆ្នាំ ហ្វាំងឡង់ទទួលបានឯករាជ្យនៅឆ្នាំ១៩១៧។ មកដល់ឆ្នាំ១៩៣៩ ហ្វាំងឡង់ បានរងនូវការឈ្លានពានរបស់អតីតសូវៀតជាថ្មីម្តងទៀត។ នៅពេលសង្រ្គាមចប់សព្វគ្រប់ ហ្វាំងឡង់ ចំណាយពេលរាប់ឆ្នាំដើម្បីរក្សាមិត្តភាព និងសម្របសម្រួលទំនាក់ទំនង ជាមួយប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅខាងក្រៅវេទិកាសន្តិភាពទីក្រុងប៉ារីស លោកស្រី Valtonen បានបញ្ជាក់ថា មានហ្វាំងឡង់ជាគំរូស្រាប់។ ដំបូងឡើយទីក្រុង Helsinki បានវាយបករុស្ស៉ីក្នុងសង្គ្រាមលោកលើកទី២។ ប៉ុន្តែទោះជាមានសន្តិភាពហើយក្តី ក៏នៅតែបន្តការពារខ្លួនពីជម្លោះថ្មីទៀត។ លោកស្រីគូសបញ្ជាក់ថា លោកស្រី​ប្រឆាំង​នឹងជម្រើសរក្សា​អព្យាក្រឹតភាព។ ដំណោះស្រាយរបៀបនេះ នឹងមិនធ្វើឱ្យបញ្ហារលត់បាត់ឡើយ។ លោកស្រីលើកជាសំណួរថា តើរុស្ស៉ីគួរឱ្យទុកចិត្តបានទេ ក្រោយពេលមានកិច្ចព្រមព្រៀង ដែលបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតនោះ។

សូមរំលឹកថា ហ្វាំងឡង់ មាន​ព្រំដែន​ប្រវែង ១៣០០គីឡូម៉ែត្រ​ជាមួយ​រុស្ស៉ី។ បន្ទាប់ពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង ហ្វាំងឡង់ និងប្រទេសជិតខាងស៊ុយអែត បានបោះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយងារទៅរកសម្ព័ន្ធភាព ជាមួយអង្គការណាតូ។
រុស្ស៉ី បានទាមទារឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត ហើយជំទាស់នឹងការចូលជាសមាជិកអង្គការណាតូ។ ស្របពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក រំពឹងថានឹងបញ្ចប់សង្រ្គាមឱ្យបានលឿន សេណារីយ៉ូមួយ ដែលកំពុងបង្កការព្រួយបារម្ភ នោះអាចជាការបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ ដូច្នេះវានឹងសម្លាប់បំណងប្រាថ្នារបស់ អ៊ុយក្រែនដែលច់ងក្លាយជាសមាជិកអង្គការណាតូ។

អត្ថបទដែលជាប់ទាក់ទង