**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន

ព្រុចសែល៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ សហភាពអឺរ៉ុប បានប្រកាសថា ខ្លួនបានផ្គត់ផ្គង់គ្រាប់ផ្លោងជាង ៩៨០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយគ្រោងនឹងបញ្ជូនបន្ថែមឱ្យបានមួយលានគ្រាប់នៅចុងឆ្នាំនេះ។

ដំបូងឡើយ សហភាពអឺរ៉ុបបានគ្រោងផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំ 155-mm ចំនួន ១លានគ្រាប់ទៅឱ្យអ៊ុយក្រែន នៅខែមីនា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយមកមន្ត្រីសហភាពអឺរ៉ុប បានបញ្ជាក់ថា សមត្ថភាពផលិតមិនគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅនេះទាន់ពេលវេលា។

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន European Pravda ថា សហភាពអឺរ៉ុប បានខកខានមិនបានសម្រេចគោលដៅនេះ នៅនិទាឃរដូវនេះទេ ប៉ុន្តែលោកជឿជាក់ថា សហភាពអឺរ៉ុបនឹងអាចផ្គត់ផ្គង់គ្រាប់ផ្លោង ១លានគ្រាប់ទៅឱ្យអ៊ុយក្រែនបាននៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់គ្រាប់ផ្លោងនេះ គឺជាផ្នែកមួយនៃការគាំទ្រយោធាដែលសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តបានផ្តល់ជូនដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ការគាំទ្រនេះ រួមមានទាំងការផ្តល់អាវុធ គ្រាប់រំសេវ ការបណ្តុះបណ្តាលយោធា និងជំនួយមនុស្សធម៌។

បន្ថែមពីលើការផ្គត់ផ្គង់ពីសហភាពអឺរ៉ុប អ៊ុយក្រែនក៏កំពុងបង្កើនផលិតកម្មគ្រាប់ផ្លោងក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។ មន្ត្រីអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែនអាចផលិតគ្រាប់ផ្លោងបានរាប់លានគ្រាប់ក្នុងមួយឆ្នាំ បើទោះបីជាមុនសង្រ្គាម អ៊ុយក្រែនមិនមានសមត្ថភាពផលិតគ្រាប់ផ្លោងក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង