ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្ដផែនការសកម្មភាពប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងលើកទិសដៅ ផែនការបន្ដសម្រាប់អនុវត្ដនៅខែបន្ទាប់។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន៤២រូប ស្រី៩រូប៕