**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ

ភ្នំពេញ៖ នៅក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក លី សៀនស៊ីង សមាជិក នៃគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រជាការិយាល័យបក្សកម្មុយនិស្ដចិន នៃក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការស្នើសុំឱ្យភាគីចិន សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងធ្វើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្លែងប្រាប់គណៈប្រតិភូចិនថា ខេត្តតាកែវ គឺជាខេត្តមួយដែលមានសក្ដានុពលសំខាន់ៗ ជាពិសេស គឺមាន បង្កងធម្មជាតិ និងពងទាកូនស្រែននោង ដែលល្បីទូទាំងប្រទេសមានឱជារសឈ្ងុយឆ្ងាញ់ជាងគេ បន្ថែមពីទៀតខេត្តទៅក្រៅក៏មានសក្ដានុពល វិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលកំពុងដំណើរការយ៉ាងសកម្មចំនួន ១២៩កន្លែង និងមានកម្មករកំពុងបំរើការ ជាង ៦ម៉ឺននាក់ ព្រមទាំងមានតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែឆ្នៃ ចំនួន ១៣កន្លែង ទូទាំងខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការស្នើសុំអ្នកវិនិយោគទុន ក្រុងសៀងយ៉ាង ប្រទេសចិន មកបណ្ដាក់ទុន ខាងវិស័យកសិ-ឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មផ្សេងៗក្នុងខេត្ត ខណៈខេត្តតាកែវ កំពុងមានតម្រូវការលើបញ្ហានេះ និងជួយផ្តល់លទ្ធភាព ដើម្បីធ្វើយ៉ាងណាអាចឱ្យខេត្តតាកែវ បានផ្សារភ្ជាប់ទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងខេត្តតាកែវ ទៅនឹងក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២ មានការរីកចម្រើន។

ជាការឆ្លើយតប លោក លី សៀនស៊ីង ប្រធានគណប្រតិភូ ក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង ដែលបានកិច្ចសហប្រតិបត្តិការល្អជាមួយ រដ្ឋបាលខេត្តតាកែវ និងបន្តធ្វើការផ្សព្វផ្សាយបន្ថែមដល់អ្នកវិនិយោគ អោយសិក្សាឈ្វែងយល់ និងបណ្ដាក់ទុនអោយបានកាន់តែច្រើនឡើង នៅខេត្តតាកែវ និងបន្តប្តេជ្ញាជំរុញការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តតាកែវ នៃប្រទេសកម្ពុជា និងទីក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង