**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន

ភ្នំពេញ៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍ខេត្តជាច្រើន ក្នុងនោះរួមមានការជួសជុលផ្លូវបេតុង ផ្លូវកៅស៊ូAC គម្រោងជួសជុលផ្នែកមត្តេយ្យសិក្សាសហគមន៍ ស្ដារប្រឡាយ ការជួសជុលនិងពង្រីកផ្លូវ ការសាងសង់ស្ពាន ការបំពាក់ម៉ូទ័របូមទឹក និងការដាក់លូប្រអប់ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ និងគម្រោងផ្សេងៗជាច្រើនទៀត សរុប ៣៤ គម្រោង ដែលត្រូវបានយកមកពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ទីរអង្គភាពជំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ សូមធ្វើការពិនិត្យ និងពិភាក្សា ឱ្យបានល្អិតល្អន់ និងស៊ីជម្រៅ សំដៅធ្វើយ៉ាងណាឱ្យគម្រោងដែលបានលើកឡើង សម្រាប់ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ ដល់គណៈអភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ធ្វើឱ្យខេត្តកណ្ដាលទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា « សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍លើវិស័យអប់រំ ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តមបន្តថា ក្នុងនោះដែរមានគម្រោងស្ដារនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកជំនន់នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលក្នុងនោះរដ្ឋបាលខេត្ត បានធ្វើការពិនិត្យ និងពិភាក្សាគ្នា លើការដាក់បន្ថែមម៉ូទ័របូមទឹក និងការដាក់លូប្រអប់ នៅក្នុងតំបន់ដែលរងការជនន់លិចដោយជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ដែលនេះគឺជាបញ្ហាប្រឈម និងការចាំបាច់ដែលប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ជួបប្រទះនៅពេលមានបញ្ហាជំនន់ទឹកភ្លៀង ដែលតែងតែកើតឡើងនៅរដូវវស្សាជារៀងរាល់ឆ្នាំកន្លងមក។

ឯកឧត្តមបន្ថែថា ក្រៅពីគម្រោងបញ្ជៀសនូវជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ មានគម្រោងអភិវឌ្ឍន៍នានាជាច្រើនទៀត ដែលជាគម្រោងចាំបាច់របស់ខេត្ត ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្សដោយផ្ដើមចេញពីកុមារតូច នៅក្នុងមត្តេយ្យសហគមន៍ ការកសាងស្ពាន ស្ដារប្រឡាយ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជាក់ស្ដែងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការពិនិត្យ និងពិភាក្សា សេចក្តីរាយការណ៍អំពីលទ្ធផលការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្តឹងតវ៉ា របស់ការិយាល័យប្រជាពលរដ្ឋខេត្ត តាមបណ្តាឃុំ សង្កាត់ក្នុងក្រុង ស្រុកទាំង១៣ ទូទាំងខេត្ត ខែតុលា ឆ្នាំ២០២៤។ លទ្ធផលការងាររបស់ គ.ក.ស.ក ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៤ និងពិនិត្យ និងពិភាក្សា លើរបាយការណ៍គម្រោងវិនិយោគខេត្ត ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង