**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ព្រះ​ករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យគណៈរដ្ឋមន្រ្តីទាំងមូល រួមគ្នាការពារព្រៃឈើ

ភ្នំពេញ៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការជាតិមួយ ដែលក្រុមការងារ មកពីគណៈរដ្ឋមន្រ្តីទាំងមូល។

ព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញថា កិច្ចការសំខាន់២របស់គណៈកម្មាធិការនេះ គឺ «រៀបចំផ្តល់ដីសម្បទានជូនប្រជាជនក្រីក្រ» និង «ការពារព្រៃឈើ»។ ហើយការបំពេញកិច្ចការសំខាន់ទាំង២នេះ គឺដើម្បីបានការអភិវឌ្ឍមួយដែលប្រកបដោយចីរភាព។

គណៈកម្មាធិការជាតិ មានសម្តេចប្រមុខរាជរដ្ឋាភិបាល ជាប្រធាន និងមានអនុប្រធាន១១រូប ដែលសុទ្ធសឹងតែជារដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីផ្សេងទៀត ជាសមាជិក។ ចំណែក មេប៉ូលិស មេទាហាន និងអភិបាលរាជធានី-ខេត្តទាំង២៥ ក៏ជាសមាជិកនៃគណៈកម្មាការជាតិនេះដែរ។ ក្រុមការងារនៃគណៈកម្មាធិការជាតិ អាចអញ្ជើញតំណាងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល អ្នកជំនាញជាតិ-អន្តរជាតិ អ្នកបច្ចេកទេសទាំងក្នុងជួររាជរដ្ឋាភិបាល ឬនៅក្រៅរាជរដ្ឋាភិបាល ឱ្យចូលរួមប្រជុំ ដើម្បីជួយពិគ្រោះយោបល់។

ព្រះរាជក្រឹត្យ កំណត់ពីកិច្ចការលម្អិតដែលគណៈកម្មាធិការជាតិត្រូវធ្វើ មានដូចជា៖ ដាក់ចេញគោលនយោបាយផ្តល់ដី និងការពារព្រៃ, កំណត់ទីតាំងដី ដែលត្រូវជ្រើសរើសក្នុងការផ្តល់ជូនប្រជាជន, សម្រេចលើបុគ្គលដែលត្រូវមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច, សម្រេចលើបណ្តឹងតវ៉ារបស់ប្រជាជនពាក់ព័ន្ធកម្មវិធីផ្តល់ដី និងការការពារព្រៃឈើ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង