**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង ប្រទេសចិន

ភ្នំពេញ៖ នៅទីក្រុងឆុងឈីងនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ រួមមាន ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទការល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ដែលជានិស្សិតកំពុងបំពេញការសិក្សាថ្នាក់បណ្ឌិតនៅទីក្រុងឆុងឈីង ព្រមទាំងប្រតិភូមកពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សាកលវិទ្យល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីបណ្តាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលរបស់បណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំវិស័យតុលាការ អ្នកជំនាញក្នុងវិជ្ជាជីវៈច្បាប់ ក្រុមមេធាវី អ្នកជំនួញ និងនិស្សិតដែលកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងច្បាប់នៃទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានគោរពអញ្ជើញឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងប្រតិភូកម្ពុជា ជួបប្រជុំ និងពិភាក្សាជុំវិញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាកន្លងមកជាមួយក្រសួងយុត្តិធម៌ ហើយឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងការអភិវឌ្ឍនូវមូលធនមនុស្ស ព្រមទាំងស្នើសុំឱ្យមានការផ្តល់នូវអាហារូបករណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្ថែមទៀត ដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យនេះ និងសហការគាំទ្រដល់កម្មវិធីកែទម្រង់អាទិភាពរបស់ក្រសួងក្នុងការបង្កើតតុលាការពាណិជ្ជកម្ម និងការរៀបចំនូវយន្តការផ្សេងៗទៀតក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង