**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

ឯកឧត្តម ហង្ស វិចិត្រ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា”

ភ្នំពេញ៖ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសជាមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីគ្រប់នាយកដ្ឋាននៃអង្គភាពថវិកាចំណុះឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបប្រមាណ១០៥រូប។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាមូលដ្ឋាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា ជូនដល់មន្ត្រីជំនាញនៅគ្រប់អង្គភាពថវិកា ដែលស្ថិតក្រោមអាណាប័កអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តថវិការបស់អង្គភាពថវិកាទាំងអស់។

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននឹងកំពុងចូលរួមអនុវត្តយ៉ាងសកម្មស្របតាមចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ហើយការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ បានផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមជាមន្ត្រីបង្គោលទាំងអស់នៃគ្រប់អង្គភាពថវិការបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា យកទៅបំពេញបន្ថែមលើការអនុវត្តការងារគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តថវិកា ដើម្បីត្រៀមលក្ខណៈជំរុញឱ្យអង្គភាពថវិកានាយកដ្ឋានទាំងអស់ក្លាយទៅជាអាណាប័កផ្ទេរសិទ្ធិជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង