ក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែន ៩ចំណុច ដើម្បីពង្រឹងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ តាម បណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង
ភ្នំពេញ៖ ដើម្បីពង្រឹងរបៀបរបបការងារនិងលើកកម្ពស់ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ពិសេសដើម្បីពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បូរណភាព ទឹកដីនិងអធិបតេយ្យជាតិនៅតំបន់ព្រំដែន សំដៅបង្ការ ទប់ស្កាត់បាតុភាពនានា កុំឱ្យរីករាលដាលកាន់តែ ស្មុគស្មាញ ក្រសួងមហាផ្ទៃ បនធ្វើការណែនាំ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់ចំនួន ៩ចំណុច ។
ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តជាប់ព្រំដែន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងកិច្ចការពារថែរក្សាអធិបតេយ្យ បូរណភាពទឹកដី និងការគ្រប់គ្រងត្រួតពិនិត្យសកម្មភាពចេញ-ចូលឆ្លងកាត់ ព្រំដែនបានយ៉ាងល្អប្រសើរ ដោយបានរួមចំណែកដល់ការធ្វើសមិទ្ធកម្មនូវកម្មវិធីគោលនយោបាយរាជរដ្ឋា ភិបាលនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា នៅមានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែន មានជាអាទិ៍ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន្តខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀនជាដើម បានជះឥទ្ធិពលមិនល្អដល់វិស័យសន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រភពចំណូលថវិកាជាតិ និងរបៀបរៀបរយនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលតម្រូវឱ្យមានវិធានការ កែលម្អដើម្បីថែរក្សាការពារឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
សូមមើលការណែនាំទាំង ៩ចំណុច របស់ក្រសួមហាផ្ទៃ ទៅកាន់អភិបាលខេត្តជាប់ព្រំដែន នៅក្នុងលិខិតដូចខាងក្រោម៖