**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

កម្ពុជា-អូស្ត្រាលី ឯកភាពគ្នាក្នុងការពង្រឹងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ដ្រាលី ដោយលើកឡើងអំពីទំនាក់ទំនងកាទូតទ្វេរភាគី ដែលមានរយៈពេល៧២ឆ្នាំមកហើយ។ ឯកឧត្តមថា ការកសាងប្រទេសកម្ពុជា គឺតែងតែមានការចូលរួមពីអូស្ដ្រាលីជានិច្ច ពោលតាំងពីឆ្នាំ១៩៩៣ ដែលកាលនោះមានមេបញ្ជាការសម័យអ៊ុនតាក់ ជាជនជាតិអូស្ដ្រាលីផងដែរ។

ជាក់ស្ដែង អូស្ដ្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយដល់កម្ពុជា ដែលក្នុងនោះរួមមាន វិស័យអប់រំ ការដោះមីន យោធា សន្ដិសុខ ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងការសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញនូវក្ដីរំពឹងថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ដជួយដល់កម្ពុជា លើការងារសំខាន់ៗបន្ថែមទៀត ពិសេសការជំរុញវិនិយោគិនអូស្ដ្រាលីមកកម្ពុជា, ការបង្កើនទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ព្រោះកម្ពុជាតែងតែចាត់ទុកអូស្ដ្រាលី ជាទិសដៅទេសចរណ៍ដ៏សំខាន់ និងជាកន្លែងដែលផ្ដល់នូវការអប់រំដ៏ល្អប្រសើរ និងបរិយាកាសរស់នៅប្រកបដោយសុខសុវត្ថិភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានបង្ហាញនូវមោទនភាពដែលអូស្ដ្រាលី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងកម្ពុជា តាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងនោះអូស្ដ្រាលីបានបង្ហាញជំហរជួយដល់កម្ពុជា ពិសេសក្នុងការបន្ថែមអាហារូបករណ៍ ជំរុញវិស័យធុរកិច្ច វិនិយោគបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កន្លងទៅពាណិជ្ជករ ឬវិនិយោគិនអូស្ដ្រាលី មិនទាន់បានដឹងលក្ខខណ្ឌអំណោយផល ការអនុគ្រោះនានា ក៏ដូចជាបរិយាកាសវិនិយោគដ៏ល្អនៅកម្ពុជានៅឡើយ។ ក្នុងន័យនេះ ឯកឧត្តមសន្យានឹងខិតខំជួយផ្សព្វផ្សាយលើវិស័យនេះបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីស្ថានភាពសកលដែលមានភាពផុយស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកល។

ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ដ្រាលី សន្យាជំរុញតំណាងនគរបាលសហព័ន្ធអូស្ដ្រាលី ដែលមានវត្តមាននៅប្រទេសកម្ពុជា ធ្វើការឲ្យបានជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបង្កើនយន្ដការផ្លាស់ប្ដូរព័ត៌មាន ឈានដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការជួញដូរគ្រឿងញៀននានា ក៏ដូចជាជួយដល់ការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស និងការបន្សាបសារធាតុគីមីផ្សំមុនធ្វើការដុតបំផ្លាញផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងថា ភាគីអូស្ដ្រាលី នឹងជួយដល់កម្ពុជាលើការងាររបស់គណៈកម្មាធិការសន្ដិសុខឌីជីថល ដែលមានឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាអនុប្រធានប្រចាំការ។ ការជួយនេះសំដៅដល់ការចែករំលែកបទពិសោធ៍ វិធីសាស្ដ្រនានាក្នុងការពង្រឹងការងារសន្ដិសុខសាយប័រនេះ ខណៈនេះជាការងារថ្មីរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង