**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ឯកឧត្តមបណ្ឌិត ចាយ បូរិន ជួបសំណេះសំណាល និងផ្តល់រង្វាន់លើទឹកចិត្ត ដល់សិស្សានុសិស្សជ័យលាភីប្រឡងជាប់បាក់ឌុប ឆ្នាំ២០២៤ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ វិស័យអប់រំ គឺជាវិស័យអទិភាព ហើយក្មួយៗ គឺជាទំពាំងស្នងឬស្សី ដ៏មានគុណភាព ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍកាន់តែរីកចម្រើន ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភី ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ចំនួន ៥៧០នាក់ ក្នុងនោះសិស្សស្រី មានចំនួន ៤១៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន តំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់ និងចាត់ទុកវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិ និងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សជ័យលាភី ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ក្មួយៗជាសិស្សានុសិស្ស ជាយុវជន ដែលជាទំពាំងស្នងឫស្សី សម័យសន្តិភាពសម្តេចតេជោ ហ៊ុន សែន ហើយបានបន្តមកសម័យអភិវឌ្ឍន៏សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រ យ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត បានកោតសសើរ និងថ្លែងអំណរគុណដល់មាតា-បិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូ-អ្នកគ្រូ ជាពិសេសក្មួយៗ បានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនឹងពាក្យស្លោករបស់ក្រសួងអប់រំ យុវជន នឹងកីឡា “អ្នកចេះ គឺជាប់”។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗ ត្រូវប្រកាន់ភ្ជាប់នូវ គុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលនាំឲ្យខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ចំនួន ៥៧០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង