**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ឯកឧត្ដម ម៉ាង ស៊ីណេត ក្លាយជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦។

ការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅសណ្ឋាគារឆ្នេរសុខា។

បន្ទាប់ពីអង្គសន្និបាតបោះឆ្នោតរួចមក, ឯកឧត្ដម ម៉ាង ស៊ីណេត ដែលទើបជាប់ឆ្នោតសូមប្រកាសគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជាសម្រាប់អាណត្តិក្រោយៗ ទៀត ដើម្បីបានបន្តដឹកនាំចលនាកាកបាទក្រហមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅអនាគត ក្រោមម្លប់សន្តិភាពដ៏ត្រចះត្រចង់។

ឯកឧត្ដមប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម ស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ យកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ឲ្យស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា «២០២១-២០៣០» ពិសេសយកចិត្តទុកដាក់ខ្ពស់អនុវត្តទិសដៅផែនការសម្រាប់ឆ្នាំខាងមុខដែល អង្គសន្និបាតសាខាថ្ងៃនេះបានអនុម័ត។

លើសពីនេះ ឯកឧត្ដមបន្ដខិតខំយកចិត្តទុកដាក់អនុវត្តការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជាឲ្យមានការរីកចម្រើនសម្រេចតាមទិសដៅផែនការ ដើម្បីធានាឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្លាយជាសាខា ដែលមានដំណើរការល្អ ពិសេសមានសមត្ថភាព និងលទ្ធភាពក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្ដមនឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពិសេសមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារគ្មានអាហារទទួលទានឡើយ។ ប្ដេជ្ញាប្រើប្រាស់ធនធាន ដែលបានពីកាចូលរួមរបស់សប្បុរសជន និងពីប្រភពចំណូលផ្សេងទៀត ឲ្យមានតម្លាភាព គណនេយ្យភាព ដើម្បីបង្កើនជំនឿទំនុកចិត្តពីប្រជាពលរដ្ឋនិងសប្បុរសជនគ្រប់មជ្ឈដ្ឋាន។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏វិសេសវិសាលក្នុងឋានៈជា អ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំ អភិបាល គ្រប់គ្រងសាខា-អនុសាខា មួយអាណត្តិកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធជាបន្តបន្ទាប់ ដូចមានជូនក្នុងរបាយការណ៍បូកសរុបបានលើកឡើង។

លោកជំទាវបន្តថា ដើម្បីឆ្លើយតបឲ្យបានយ៉ាងសក្តិសមនឹងការជឿទុកចិត្តពីអង្គសន្និបាត គណៈកម្មាធិការ សាខាអាណត្តិទី៦ អនុវត្តនូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្ត អភិបាលកិច្ច និងដឹកនាំ គ្រប់គ្រងសាខា អនុសាខា ដែលជាកម្លាំងជួរមុខនៅតាមមូលដ្ឋានក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ក្នុងនោះ លោកជំទាវបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអនុស្សាទាំងអស់ សូមពង្រឹងស្មារតីឯកភាព និងសុខដុមរមណីយកម្ម រវាងគណៈកិត្តិយសសាខា-អនុសាខា ជាមួយគណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងបន្តរក្សា ជំនឿទុកចិត្តទៅវិញទៅមក។ ពង្រឹងអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងប្រកបដោយតម្លាភាព តាមកម្រងច្បាប់របស់ កាកបាទក្រហមកម្ពុជា ដែលមានលក្ខន្តិកៈ វិធាននៃនីតិក្រម ទម្រង់ការហិរញ្ញវត្ថុ និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រទាន់បច្ចុប្បន្នភាព នៃសភាពការណ៍ដល់សាខា-អនុសាខា នីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង