**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី

ព្រុចសែល៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ខណៈរដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន កំពុងព្យាយាមពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកធ្វើជាប្រធានាធិបតីអាមេរិកម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះ។

មុនពេលត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ លោក បៃដិន កំពុងសង្ឃឹមថា នឹងអាចបង្កើនការផ្តល់ជំនួយ​ឱ្យទៅអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរុស្ស៉ី ហាក់ទទួលបានភាពរីកចម្រើន នៅតាមបណ្តោយសមរភូមិមុខ។

លោក Blinken ត្រូវបានរំពឹងថា នឹងពិភាក្សានៅទីក្រុងព្រុចសែល អំពីមធ្យោបាយដើម្បីឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក ដើរតួនាទីដឹកនាំធំជាងមុន ជុំវិញការគាំទ្រអ៊ុយក្រែន ខណៈដែលអនាគតតួនាទីរបស់ទីក្រុងវ៉ាស៉ីនតោន ស្ថិតក្នុងភាពស្រពេចស្រពិល។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់រិះគន់ការផ្តល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ​របស់អាមេរិកសម្រាប់អ៊ុយក្រែន បាននិយាយថា រូបលោកនឹងបញ្ចប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន យ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនបាន​បញ្ជាក់ថា តើលោកនឹងសម្រេចបានដូច្នោះដោយវិធីណាឡើយ។ ប្រការនេះ បានធ្វើឱ្យបណ្តា​សម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៉ីនតោន មានក្តីបារម្ភជាខ្លាំងថា លោកអាចនឹងព្យាយាមបង្ខំឱ្យអ៊ុយក្រែន ទទួលយកសន្តិភាពក្រោមការកំណត់លក្ខខណ្ឌរបស់រុស្ស៉ី។

អត្ថបទដែលជាប់ទាក់ទង