**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ

ញូវដេលី៖ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងដេលី បានវ៉ាដាច់ទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន ក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុម IQAir របស់ប្រទេសស្វីស។ សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងដេលី បានកើនឡើងលើស ១,០០០ ដែលត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ខ្លាំង។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ការបំពុលបានកាត់បន្ថយការមើលឃើញមកត្រឹម ១០០ម៉ែត្រនៅកន្លែងខ្លះ ខណៈអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi របស់ទីក្រុងដេលី បានចាប់ផ្តើមនីតិវិធីសុវត្ថិភាពដើម្បីធានាសុវត្ថិភាពហោះហើរ ប៉ុន្តែបានព្រមានថាជើងហោះហើរមួយចំនួនអាចនឹងរងផលប៉ះពាល់។

សូមបញ្ជាក់ថា ទីក្រុងនេះតែងតែជួបប្រទះបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរ នៅរដូវរងា ដោយសារតែកត្តាផ្សេងៗ រួមទាំងខ្យល់ខ្លាំង ធូលីដី ការបំភាយឧស្ម័ន និងផ្សែងចេញពីការដុតកសិផលនៅក្នុងរដ្ឋជិតខាង។

អាជ្ញាធរកំពុងពិចារណា ប្រើប្រាស់ភ្លៀងសិប្បនិម្មិតដើម្បីកាត់បន្ថយផ្សែងអ័ព្ទទាំងនោះ។ កាលពីពេលថ្មីៗនេះ ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ដើម្បីទប់ទល់នឹងបញ្ហាបំពុលបរិយាកាស។

អត្ថបទដែលជាប់ទាក់ទង