**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ

វ៉ារស្សាវ៉ា៖ សហរដ្ឋអាមេរិក នឹងបើកសម្ពោធជាផ្លូវការមូលដ្ឋានការពារដែនអាកាសថ្មីមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ នៅថ្ងៃពុធសប្តាហ៍នេះ ដែលជាសញ្ញាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

មានទីតាំងនៅទីក្រុង Redzikowo ក្បែរឆ្នេរសមុទ្របាល់ទិក មូលដ្ឋាននេះបានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ២០០០ ហើយទីក្រុង Warsaw បញ្ជាក់ថា វាបង្ហាញថាសម្ព័ន្ធភាពយោធារបស់ប្រទេសប៉ូឡូញជាមួយទីក្រុងវ៉ាស៊ីនតោននៅតែរឹងមាំ ទោះបីជាអ្នកណាគ្រប់គ្រងសេតវិមានក៏ដោយ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានសរសេរនៅក្នុងវីដេអូបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា ទោះបីជាមូលដ្ឋាននេះ ចំណាយពេលយូរក្នុងការសាងសង់ក៏ដោយ ក៏វាបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារតំបន់នេះ។

ការបើកមូលដ្ឋាននេះ ធ្វើឡើងក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលលោក Donald Trump បានជាប់ឆ្នោត។ លោក Trump ធ្លាប់បានរិះគន់អង្គការ NATO និងបានគំរាមកាត់បន្ថយការគាំទ្រដល់សម្ព័ន្ធមិត្តមួយចំនួន។ ទោះបីជាយ៉ាងណា ប៉ូឡូញបានសង្កត់ធ្ងន់ថា ខ្លួនមិនមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកទេ ដោយសារប៉ូឡូញបានចំណាយប្រាក់យ៉ាងច្រើនលើវិស័យការពារជាតិ។

រុស្ស៊ី បានរិះគន់ការបើកមូលដ្ឋាននេះ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអង្គការ NATO បានបញ្ជាក់ថា មូលដ្ឋាននេះគឺសម្រាប់តែការពារ និងមិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

អត្ថបទដែលជាប់ទាក់ទង